ព័ត៌មាន និងព្រឹត្តិការណ៍
គម្រោងសាលារៀនជំនាន់ថ្មីបានរៀបចំអង្គវិបស្សនាពិគ្រោះយោបល់ដោយជោគជ័យ
Date : 2017-05-31អង្គវិបស្សនារយៈពេល១ថ្ងៃស្តីពីការធ្វើផែនការថ្ងៃអនាគតសម្រាប់កំណែទម្រង់សាលារៀនជំនាន់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ ក្នុងខេត្ត កែប។ អង្គវិបស្សនានេះដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន និងសម្របសម្រួលដោយមន្ត្រីគម្រោងសាលារៀនជំនាន់ថ្មីរបស់អង្គការ ខេប។ នៅក្នុងអង្គវិបស្សនានេះផងដែរ ក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង រួមមាន៖ ឯកឧត្តម អ៊ឹម កុច ឯកឧត្តម ពុទ្ធ សាមិត និងឯកឧត្តម ឡៅ ចៅវណ្ណា ហើយអង្គវិបស្សនានេះក៏មានវត្តមានប្រធាននាយកដ្ឋានផ្សេងៗរបស់ក្រសួង ដូចជា៖ ប្រធាននាយកដ្ឋានបឋមសិក្សា ប្រធាននាយកដ្ឋានមធ្យមសិក្សា នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ផងដែរ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី។ ដៃគូអភិវឌ្ឍសំខាន់ៗក៏បានចូលរួមក្នុងអង្គវិបស្សនានេះផងដែរ រួមមាន៖ លោក Simon Franks នាយកមូលនិធិ Franks Family និងលោក Prashant Verma នាយកអង្គការឆាលហ្វាន/អូស្ត្រាលី។ ភាគីទាំងពីរបានធ្វើការដាក់វិនិយោគយ៉ាងច្រើននៅក្នុងកំណែទម្រង់នេះដោយស្របទៅនឹងការវិនិយោគដ៏សំខាន់ពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំធ្វើ និងផ្តល់មូលនិធិដល់អង្គវិបស្សនានេះដោយឱ្យអង្គការ ខេប រៀបចំកម្មវិធី និងជួយសម្របសម្រួលធ្វើបទបង្ហាញអំពីបញ្ហាសាលារៀនជំនាន់ថ្មីដើម្បីធ្វើឱ្យកំណែទម្រង់អប់រំសំខាន់នេះបោះជំហានទៅមុខ។ អង្គការ ខេប ទទួលបានកិត្តិយសជាទីទុកចិត្តដ៏ក្រៃលែង និងមានជំនឿជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់ទុកអង្គការ ខេប នៅក្នុងអង្គវិបស្សនានេះជាអ្នកដែលដឹកនាំធ្វើការសម្រេចចិត្តសំខាន់ៗមួយចំនួនដោយក្រសួង។ ការសម្រេចចិត្តនេះ រួមមាន៖ កិច្ចព្រមព្រៀងពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឱ្យបានដល់ចំនួន ១០សាលា នៅរយៈពេល២ឆ្នាំទៀត ក៏ដូចជាការអភិវឌ្ឍចក្ខុវិស័យសម្រាប់សាលារៀនជំនាន់ថ្មី។ ជាថ្មីម្តងទៀត អង្គវិបស្សនានេះបញ្ជាក់ថា ក្រសួងមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការធ្វើកំណែទម្រង់ ហើយអង្គការ ខេប នឹងដើរតួនាទីដ៏សំខាន់សម្រាប់ជួយក្រសួងពន្លេចនូវចក្ខុវិស័យសម្រាប់សាលារៀនជំនាន់ថ្មី៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ