ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំឆ្លុះបញ្ចាំង និងការត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ
Date : 2024-04-04
			
			
			អង្គការ ខេប បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង និងការត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ ក្រោមអធិបតីភាពលោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើចំណុចសំខាន់ៗរួមមាន៖១)តាមដានលទ្ធផលការបង្រៀនរបស់គ្រូបង្គោលអនុវត្ដន៍ជាមួយសិស្សចាប់ពីចុងខែមករា មកដល់ខែមីនា ឆ្នាំ២០២៤។ ២) ស្វែងរកចំណុចដែលធ្វើឲ្យសិស្សទទួលបានផលកាន់តែល្អប្រសើរការអនុវត្តនៃកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ និង លើកផែនការបន្ទាប់ ព្រមទាំងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់គម្រោង ។
លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានមានប្រសាសន៍ថា “គម្រោងអក្ខរកម្មឌីជីថលខ្មែរ ពិតជាបានចូលរួមចំណែកដ៏សំខាន់មួយដែលបានផ្សព្វផ្សាយពីការប្រើប្រាស់កម្មវិធីអក្ខរកម្មឌីជីថលឱ្យបានទូលំទូលាយ ដោយមានឯកសារបណ្តុះបណ្តាលច្បាស់លាស់ដល់សិស្សានុសិស្ស ហើយចំណេះដឹងដែលទទួលបានពីគម្រោងនេះ វានឹងជាទន់មួយសម្រាប់ពួកគេចេះការពារខ្លួនពីការឆបោកនៅលើប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀត ការប្រើប្រាស់ឌីជីថលមានមុខពីរ គឺវិជ្ជមាន និងអវិជ្ជមាន ដូច្នេះប្រសិនបើសិស្សានុសិស្សដឹងពីការប្រើប្រាស់ឱ្យត្រូវផ្លូវ វានឹងបង្កើតអត្ថប្រយោជន៍សម្រាប់ពួកគេនាពេលខាងមុខ។”
លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប បានមានប្រសាសន៍ថា  “អង្គការខេបបានពិភាក្សាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ដើម្បីត្រៀមដាក់បញ្ចូលឯកសារបណ្តុះបណ្តាលដែលមានបួន ម៉ូឌុល ដូចជា ១)ការណែនាំអំពីការរៀនបែបឌីជីថល ២)មូលដ្ឋានគ្រឹះឌីជីថល ៣)សុខាមាលភាពឌីជីថល និង៤) ការចូលរួមបែបឌីជីថល ទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល ដែលផ្ដល់គុណវុឌ្ឍិទៅដល់គ្រូប្រឹក្សាគរុកោសល្យនាពេលខាងមុខ។”
 
គម្រោងអក្ខរកម្មឌីជីថលខ្មែរទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនមេតា ដែលមានគោលបំណងក្នុងការផ្តល់សនិទានភាព និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩)នៅក្នុងបរិបទសាលារៀនជំនាន់ថ្មី (NGS) និងសាលាចំណេះដឹងទូទៅនាពេលខាងមុខ។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
 - គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
 - អង្គការពុទ្ធិកុមារ (PKO)
 
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
 - សារព័ត៌មានភ្នំពេញប៉ុស្តិ៍
 - Khmer Daily News
 - ទូរទស្សន៍បាយ័ន (BTV)
 - ទូរទស្សន៍ជាតិកម្ពុជា (TVK)
 
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
 - ក្រសួងសុខាភិបាល (MoH)
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
 - ក្រសួងមហាផ្ទៃ (MoI)
 
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
		178
បឋមសិក្សា
		207
មធ្យមសិក្សា
		2
ឧត្តមសិក្សា
		163,072
សិស្សានុសិស្ស
		4,487
គ្រូបង្រៀន / នាយក
		5,362
ភាគីពាក់ព័ន្ធ
		

