ព័ត៌មាន និងព្រឹត្តិការណ៍

ការកៀរគរសិស្សក្រៅសាលាឱ្យពួកគេបានត្រឡប់មកចូលរៀនវិញ

Date : 2023-09-01
Facebook Twitter Google+ LinkedIn

គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិចតំបន់១ (FOSTER) បានរៀបចំកម្មវិធីយុទ្ធនាការតាមខ្នងផ្ទះ ដើម្បីកៀរគរសិស្សក្រៅសាលាឱ្យពួកគេបានត្រឡប់មកចូលរៀនវិញ និងលើកកម្ពស់សិទ្ធិកុមារក្នុងមូលដ្ឋាន ជាពិសេសធ្វើការផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ ក្រុមគ្រួសារ អាណាព្យាបាល និងអាជ្ញាធរ។

 

យុទ្ធានាការនេះរៀបចំឡើងក្នុងគោលបំណង៖

-         កំណត់ និងស្វែងរកកុមារក្រៅសាលា

-         ផ្ដល់ចំណេះដឹងអំពីសិទ្ធិកុមារដល់អ្នកពាក់ព័ន្ធនានា

-         ផ្សព្វផ្សាយស្ដីពីសិទ្ធិកុមារ និងការការពារកុមារពីការរំលោភបំពានគ្រប់ទម្រង់

-         ផ្សព្វផ្សាយពីសារៈសំខាន់នៃអប់រំដល់សហគមន៍

 

លោក ឆេង វណ្ណា ជាគណៈគ្រប់គ្រងសាលាបឋមសិក្សាមុខប៉ែន បង្ហាញនូវភាពសប្បាយរីករាយ និងមានប្រសាសន៍ថា "ការរៀបចំកម្មវិធីយុទ្ធនាការតាមខ្នងផ្ទះ បានធ្វើឱ្យគណៈកម្មការសាលារៀន សហគមន៍ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញារធមូលដ្ឋានបានជួបជជែក និងពិភាក្សាគ្នាបន្ថែមពីគុណតម្លៃនៃការអប់រំ ដល់អាណាព្យាបាលឱ្យចេះតាមដានការរៀនសូត្ររបស់កូន ជាពិសេសធ្វើឱ្យអ្នកពាក់ព័ន្ធបានដឹងពីដំណើរការអភិវឌ្ឍសាលា និងផែនការអនុវត្តបន្ត"។

 

កម្មវិធីយុទ្ធនាការតាមខ្នងផ្ទះ ប្រព្រឹត្តទៅបានយ៉ាងល្អដោយសារមានការចូលរួមពីនាយកសាលារៀន អាជ្ញារធមូលដ្ឋាន មាតាបិតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដើម្បីផ្សព្វផ្សាយការអប់រំដល់សហគមន៍កាន់តែទូលំទូលាយ។

 

គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិចតំបន់១ (FOSTER) ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីសហភាពអ៉ឺរ៉ុប និងអង្គការ AeA ដែលមានគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ