ថ្នាក់ដឹកនាំអង្គការ ខេប
លោក ប៊ាន ចាន់នី
អ្នកសម្របសម្រួលមធ្យមសិក្សា សាលារៀនជំនាន់ថ្មី
លោក ប៊ាន ចាន់នី កើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៨៣ នៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្ន លោករស់នៅភូមិ ព្រៃទទឺង ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មុនឆ្នាំ២០១៤ លោកគឺជាអតីតបុគ្គលិកបម្រើការងារនៅអង្គការ ខេបខេត្តកំពង់ចាម។ ដោយសារភាពចាំបាច់ និងតម្រូវការពង្រឹងបន្ថែមលើសមត្ថភាព លោកបានប្តូរការងារមកធ្វើការនៅភ្នំពេញដើម្បីរៀនសូត្របន្ថែមលើផ្នែកគម្រោង និងការងារបច្ចេកទេសមួយចំនួនទៀតអស់រយៈពេល៣ឆ្នាំ។ ក្នុងរយៈពេល៣ឆ្នាំនោះលោកបានសិក្សារៀនសូត្រជាច្រើនទៅលើផ្នែកគម្រោង និងបច្ចេកទេសទាក់ទនងនិងការអប់រំ ភាពជាអ្នកដឹកនាំ សម្របសម្រួល ឬសិក្ខាសាលាជាដើម។ ក្នុងឆ្នាំ២០១៥លោកបានចូលរួមវគ្គ យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងការងារស្ថាប័ននៅប្រទេសអ៊ីតាលី និងក្នុងឆ្នាំ២០១៧ លោកបានចូលរួមវគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រងគម្រោងជាមួយស្ថាប័ន CNV នៅក្នុងប្រទេសហូឡងដ៍ និងសិក្ខាសាលាជាច្រើនទៀតក្នុងប្រទេស និងតំបន់អាស៊ីទាក់ទងនិងការងារគ្រប់គ្រងនេះ។ ក្នុងឆ្នាំ២០១៧ មកទល់នឹងបច្ចុប្បន្នលោកបានត្រឡប់មកបម្រើការជាជាមួយអង្គការខេបវិញក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី ហើយកាន់តួនាទីជាអ្នកអប់រំអ្នកសម្របសម្រួលផ្នែកមធ្យមសិក្សា។ ក្នុងការងារជាអ្នកសម្រប សម្រួលលោកបានធ្វើការងារជាច្រើនជាមួយភាគីសាលារៀន ថ្នាក់ក្រសួង និងដៃគូរសហការនានាទាំងសាលាប័នរដ្ឋនងឯកជនក្នុងការសហការធ្វើការងារលើវិស័យអប់រំ ហើយលោកបានលទ្ធលទ្ធផលល្អៗជាច្រើន ជាពិសេសនៅក្នុងមុខតំណែងជាអ្នកសម្របសម្រួលមធ្យមសិក្សានៃគម្រោងសាលារៀនជំនាន់ថ្មី។
កម្រិតវប្បធម៌ៈ | បរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ |
លេខទូរសព្ទដៃៈ
| ០១២ ២៩ ៤២ ២១ ០៩៦ ៣១ ៣៦ ៨៦៦ |
អ៊ីមែលៈ | Channy.bean@kapekh.org |
បណ្តាញសង្គមៈ
| FB: https://www.facebook.com/channy.bean LinkedIn: https://www.linkedin.com/in/channy-bean-channy-27b0899b/ YouTube: www.youtube.com/@beanchanny9584 |
តេឡេក្រាមៈ | Channy Bean |
ប្រព័ន្ធស្កាយៈ | Bean.channy2 |
ការលះបង់របស់អ្នកទាំងអស់គ្នាគឺជាប្រយោជន៍ដ៏ធំធេងសម្រាប់កុមារកម្ពុជា។
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ