ថ្នាក់ដឹកនាំអង្គការ ខេប

លោក ផាន់ ប៊ុនណាត

អ្នកសម្របសម្រួលការវាយតម្លៃទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី

កម្រិតវប្បធម៌ៈ​​​​​   បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រង និងផែនការអប់រំ
ទូរសព្ទដៃៈ  (៨៥៥) ០១២ ៧៦៤ ៤៣៩
អ៊ីមែលៈ   p.bunnath@kapekh.org
បណ្តាញសង្គមហ្វេសប៊ុកៈ https://www.facebook.com/phannbunnath
ប្រព័ន្ធតេឡេក្រាមៈ ​​​​​ @Bunnath_Phann
ប្រព័ន្ធស្កែបៈ​   phann.bunnath

 

លោក ផាន់ ប៊ុនណាត គឺជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មីដំបូងគេនៅក្នុងប្រទេសកម្ពុជា ពេលកម្មវិធីនេះចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្នបានប្ដូរមកតួនាទីជាអ្នកសម្របសម្រួលការវាយតម្លៃទទួលស្គាល់គុណភាពអប់រំសាលារៀនជំនាន់ថ្មី នៅក្នុងប្រព័ន្ធ NGS ទាំងមូល។ លោក ប៊ុនណាត ទទួលបានអាហារូបករណ៍មួយចំនួនរូមមានការបន្ដរសិក្សា និងកសាងវិជ្ជាជីវៈរបស់កម្មវិធី Hubert H. Humprey Fellowship Award ដែលលោកបានបំពេញការងារនៅក្រសួងអប់រំរដ្ឋ Tennessee និងបន្ដរការសិក្សានៅសាលកវិទ្យាល័យ Vanderbilt។​ កំឡុងពេលសិក្សានៅសហរដ្ឋអាមេរីក លោក ប៊ុនណាត បានធ្វើការនៅនាយកដ្ឋានស្រាវជ្រាវ និងគោលនយោបាយ ក្នុងនាមជាអ្នកស្រាវជ្រាវលើគោលនយោបាយសាលារៀនធម្មនុញ្ញ (Charter School) នៅសហរដ្ឋអាមេរីក និងពិភពលោក ធ្វើការស្រាវជ្រាវការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅរដ្ឋ Tennessee ប្រៀបធៀបទៅនឹង PISA។  ដូច្នេះហើយ លោក ប៊ុនណាត គឺជាបុគ្គលម្នាក់មានចំណេះដឹង និងបទពិសោធន៍លើសាលារៀនស្វយ័តនៅកម្ពុជា។ លោក ប៊ុនណាត ក៍ធ្លាប់ទទួលបានអាហារូបករណ៍សិក្សារយៈពេលខ្លី នៅសហរដ្ឋអាមេរីកលើកម្មវិធី គំនិតផ្ដួចផ្ដើមភាពជាអ្នកដឹកនាំវ័យក្មេងនៅតំបន់អាស៊ីអាគ្នេយ៍ (YSEALI) ដែលផ្ដួចផ្ដើមដោយអតីតប្រធានាធិប្បតេយ្យសហរដ្ឋអាមេរីក Barack Obama ហើយគាត់បានធ្វើកម្មសិក្សានៅមជ្ឈមណ្ឌល Mansfield នៃសាកលវិទ្យាល័យ Montana។

 

 

 

លោក ប៊ុនណាត មានសុឆន្ទៈចំពោះកម្មវិធីកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ពីព្រោះគាត់មានជំនឿថា

មានតែការអប់រំប្រកបដោយគុណភាពប៉ុណ្ណោះអាចធ្វើឱ្យពលរដ្ឋក្លាយជាតួអង្គដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរសហគមន៍ និងប្រទេសជាតិរបស់ពួកគេប្រកបដោយភាពវិជ្ជមាន”។ 

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ