អំពីអង្គការ ខេប
ប្រវត្តិសង្ខេបរបស់អង្គការ ខេប
អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការចម្បងនៅក្នុងវិស័យអប់រំក្នុងប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។ អង្គការ ខេប ជាអង្គការមិនរកប្រាក់ចំណូល បានកំពុងប្រតិបត្តិការគម្រោង និងការស្រាវជ្រាវផ្នែកអប់រំនៅគ្រប់កម្រិតទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយមានអ្នកទទួលផលទាំងសាលាបឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសាកលវិទ្យាល័យ។ នៅពេលបច្ចុប្បន្ននេះ មានអ្នកទទួលផលផ្ទាល់ពីអង្គការ ខេប ជាកុមារចំនួនជាង ៧១.០០០នាក់ និងនាយកសាលា លោកគ្រូអ្នកចំនួន ១.៦៥០នាក់ នៅក្នុងសាលាចំនួន១៦៥ ក្នុងខេត្តចំនួន១៤។ អង្គការ ខេប មានដៃគូរយៈពេលយូរអង្វែង និងមានកិច្ចសហការដ៏ជិតស្និទជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការអន្តរជាតិ និងដៃគូអប់រំនៅក្នុងស្រុកជាច្រើន។
អង្គការ ខេបបានកើតចេញពីគម្រោងគំាទ្រការអប់រំបឋមសិក្សានៅកម្ពុជា ហៅកាត់ថា (CAPE) ដែលជាគម្រោងថ្នាក់ជាតិចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ១៩៩៦មក ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំនៅក្នុងសាលាកម្រងឲ្យមានភាពល្អប្រសើរឡើង។ ដោយសារគម្រោងនេះបានបញ្ចប់ ក្រុមមួយដែលជាបុគ្គលិកគម្រោង CAPE នៅខេត្តកំពង់ចាមបានប្រឹងប្រែងបន្តកិច្ចការមានស្រាប់នេះរហូតមក។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពួកគេបានបង្កើតគណៈកម្មការពិសេសមួយ ដើមី្បធ្វើការត្រួតពិនិត្យសកម្មភាពបច្ចេកទេស។ គណៈកម្មការនេះបានក្លាយទៅជាអង្គការក្រៅរដ្ឋភិបាលមួយដែលត្រូវបានស្គាល់ថា KAPE និងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ១៩៩៩មក ។ ឈ្មោះនេះមានលក្ខណៈស្រដៀងគ្នា និងមានគោលបំណងបន្តនិរន្តភាពរវាងគម្រោងទាំងពីរ។
សូមចុចរូបសញ្ញាឡូហ្គោខេបនៅក្នុងផែនទីខាងក្រោម ដើម្បីដឹងថាតើគម្រោងនិមួយៗបានកំពុងអនុវត្តនៅក្នុងខេត្តណាខ្លះ!
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ