សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
យុវតីក្រីក្រទទួលបានឱកាសផ្លាស់ប្តូរជីវិត
Date : 2015-12-12យុវតី ឡុង សុវណ្ណដានី អាយុ២៣ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យ វែស្ទើន បានកំពុងធ្វើការងារនៅការិយាល័យប្រៃនីយ ក្នុងខេត្តត្បូងឃ្មុំ កាន់តួនាទីជាគណីយ្យករ។ នាងមានទីកន្លែងកំណើតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កំឡុងពេលចូលរួមក្នុងសកម្មភាពគម្រោងកម្មវិធីអាហារូបករណ៍សិស្សនៅសាកលវិទ្យាល័យ (CTSP) នាងបានទទួលការបង្រៀនអំពីវិធីដឹកនាំសិក្សាជាក្រុមផ្នែកហិរញ្ញវត្ថុ ហើយនាងបានរីករាយចូលរួមស្រាវជ្រាវធ្វើលំហាត់ដើម្បីអនុវត្តជាមួយក្រុម។ នាងក៏បានស្ម៍័គ្រចិត្តផងដែរនៅអង្គការ ខេប ដើម្បីដឹកនាំសិស្សវិទ្យាល័យចូលរួមអង្គប្រជុំក្រុមប្រឹក្សាឃុំនៅឃុំវិហារលួង ក្រុងសួង។ មិនត្រឹមតែធ្វើឱ្យសិស្សវិទ្យាល័យមានភាពជឿជាក់ និងរឹងមាំលើខ្លួនឯងប៉ុណ្ណោះទេ នាងខ្លួនឯងផ្ទាល់ក៏មានភាពជឿជាក់ជាងមុន ដោយនាងអាចឈរនិយាយច្បាស់ៗនៅទល់មុខសិស្សច្រើនជាង៣០នាក់ឡើងទៅ និងនាយកសាលា ហើយនាងក៏បាននាំយកមកនូវគំនិតមួយចំនួនសម្រាប់អភិវឌ្ឍសហគមន៍។ នាងបានលើកទឹកចិត្តបងប្អូនប្រុសស្រីនាងឱ្យខិតខំរៀនសូត្រ ហើយនាងជាអ្នកឧបត្ថម្ភគាំទ្រឱ្យពួកគេសិក្សាកុំព្យូទ័រ និងភាសាអង់គ្លេសនៅពេលទំនេររបស់ពួកគេផងដែរ។
នាងមានការផ្លាស់ប្តូរជីវិតរបស់នាងព្រោះនាងបានទទួលអាហារូបករណ៍ពីអង្គការ ខេប តាមរយៈគម្រោងកម្មវិធីអាហារូបករណ៍សិស្សនៅ សាកលវិទ្យាល័យ (CTSP) ដែលគាំទ្រថវិកាដោយអង្គការមូលនិធីអាស៊ី(TAF)។ បច្ចុប្បន្ននេះ នាងមានសេចក្តីសប្បាយរីករាយ និងមានមោទនា ភាពយ៉ាងខ្លាំងដែលជីវិតរបស់នាងមានឱកាសផ្លាស់ប្តូរប្រកដោយភាពរីកចម្រើន៕
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ