សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

អ្នកគ្រូសាលារៀនជំនាន់ថ្មីបានផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនថ្មីបន្ថែម

Date : 2020-08-11
Facebook Twitter Google+ LinkedIn Addthis

អ្នកគ្រូ ចាន់ រស្មី បង្រៀននៅសាលាបឋមសិក្សាស្វាយព្រហូត ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលទទួលបានអន្តរាគមន៍ពីគម្រោងសាលារៀនជំនាន់ថ្មី គាំទ្រហិរញ្ញប្បទានដោយអង្គការឆាលហ្វានកម្ពុជា និងប្រតិបត្តិដោយអង្គការ ខេប។ មកដល់បច្ចុប្បន្ននេះ អ្នកគ្រូ រស្មី មានបទពិសោធន៍បង្រៀនរយៈពេល ៤ឆ្នាំ​។ ដោយមានជំនួយពីគម្រោងសាលារៀនជំនាន់ថ្មី បានធ្វើឱ្យអ្នកគ្រូ រស្មី ទទួលបានចំណេះដឹង និងវិធីសាស្រ្តថ្មីៗ ដើម្បីបង្ហាត់បង្រៀនកុមារកម្ពុជាឱ្យមានការយល់ដឹងឆាប់រហ័ស ដូចជា៖ ការប្រើប្រាស់សំណួរសម្រាប់បង្កើតតេស្ត វិធីបង្រៀននិងរៀនបែបសតវត្សរ៍ទី២១ ការប្រើប្រាស់ ICT ផែនការគន្លងអាជីពគ្រូបង្រៀន ការគ្រប់គ្រងថ្នាក់រៀន ការវិភាគសំណួរតេស្ត ការសិក្សាបែបសហការ។ ទាំងនេះគឺជាមេរៀនដែលបានជួយអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនបន្ថែមទៀត ជាពិសេសការចូលរួមគាំទ្រ និងសហការពីសហគមន៍៕

 

#NGS-SV, #NewGenerationSchool #KAPEProjects

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ