អតីតគរុសិស្ស និស្សិត និងសមាជិក

អតីតគរុសិស្ស និស្សិត និងសមាជិក

 

និស្សិតអាហារូបករណ៍អង្គការ ខេប ដែលបានបញ្ចប់ការសិក្សា និងមានការងារធ្វើ មានឱកាសដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងរៃអង្កៀសថវិកាមនុស្សធម៌សម្រាប់ជួយសិស្សនិស្សិតជំនាន់ក្រោយៗទៀតអាចទទួលការអប់រំនៅថ្នាក់ឧត្តមសិក្សា និងមានការងារធ្វើបាន។ តាមរយៈគំនិតផ្តួចផ្តើមអតីតនិស្សិតអាហារូបករណ៍ អង្គការ ខេប នៅបន្តជួយអតីតនិស្សិតរៀបចំប្រារព្វទិវាសម្រាប់ស្ត្រីជារៀងរាល់ឆ្នាំ  ។ 

 

សូមចូលរួមជាមួយយើងខ្ញុំ! គ្រប់និស្សិតអាហារូបករណ៍កម្ពុជាទាំងអស់ដែលមានការងារធ្វើត្រូវបានស្វាគមន៍ឱ្យចូលរួម ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់កញ្ញា ហែម ម៉ារី តាមរយៈសារអេឡិចត្រូនិច៖ mary@kapkh.org ។

 

សូមឧបត្ថម្ភគាំទ្រដល់យើងខ្ញុំ! លោកអ្នកអាចជួយកុមារកម្ពុជាក្រីក្រ និងងាយរងគ្រោះឱ្យទទួូលបានការអប់រំនៅថ្នាក់ឧត្តមសិក្សាដោយអាចបរិច្ចាគតាមអនឡាញ​ (Online) បាន ។

 

កម្មវិធីអតីតគរុសិស្សនិងនិស្សិតៈ អតីតភាព បច្ចុប្បន្នភាព និងអនាគត

 

  • កម្មវិធីអតីតគរុសិស្សនិងនិស្សិតនេះត្រូវបានបង្កើតឡើនៅក្នុងឆ្នាំ២០១៤ ដោយអង្គការ ខេប ។
  • នៅថ្ងៃទិវាស្រ្តី ឆ្នាំ២០១៥ មាននិស្សិតបញ្ចប់ការសិក្សាចំនួន ១០៨នាក់ (ស្រី៩៧នាក់) ជំនាញគណនេយ្យ ការគ្រប់គ្រងពាណិជ្ជកម្ម និងគ្រូបង្រៀន បានជួបជុំគ្នានៅក្នុងខេត្តកំពង់ចាម ។
  • នៅក្នុងឆ្នាំ ២០១៦ អតីតនិស្សិត (ស្រី៩៩នាក់) បានជួបជុំគ្នាធ្វើសកម្មភាពដូចខាងក្រោម៖

 

  • ពិភាក្សាអំពីបច្ចុប្បន្នភាពគម្រោង 
  • ធ្វើបទបង្ហាញ ការបង្ហាញអំពីគំរូភាព និងការពិភាក្សាអំពីបញ្ហាសង្គម និងគ្រួសារ
  • ការដោះស្រាយបញ្ហានៅក្នុងការអប់រំ និងកន្លែងធ្វើការងារ
  • ការនិពន្ធបទចម្រៀងស្តីពីជីវិតក្មេងស្រីឃ្លាតឆ្ងាយពីផ្ទះកំណើត
  • ការបង្កើតកម្មវិធីសប្បាយៗ​ជាមួយគ្នា!

 

មកដល់បច្ចុប្បន្ននេះ កម្មវិធីអតីតគរុសិស្សនិងនិស្សិតនេះរៃអង្កៀសថវិកាបានជាង ៧០០ដុល្លាអាមេរិក ដើម្បីយកទៅជួយដោះស្រាយបញ្ហាសង្គម និងការអប់រំ ៕

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ