ឱកាសការងារជាមួយអង្គការ ខេប
មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាល
អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយមានការិយាល័យកណ្តាលស្ថិតនៅក្នុងខេត្តកំពង់ចាម ត្រូវការជ្រើសរើសបេក្ខជន/នារីចំនួន១នាក់ ជាជនជាតិខ្មែរដែលមានសមត្ថភាពអាចបំពេញតួនាទីក្នុងមុខតំណែងជាមន្ត្រីហិរញ្ញវត្ថុ/រដ្ឋបាលប្រចាំការនៅក្នុងខេត្តក្រចេះ ក្រោមគម្រោងមួយមានឈ្មោះថា គម្រោងងាយស្រួលរៀន ឬហៅកាត់ថា E2L។ គម្រោងនេះនឹងបង្កើនគុណភាពអប់រំ និងបង្ករលក្ខណៈងាយស្រួលដល់សាលាបឋមសិក្សាទាំំង៩នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ គម្រោងនេះបានក្លាយជាផ្នែកមួយនៃការបន្តភាពជាដៃគូជាមួយអង្គការឆាលហ្វានកម្ពុជា។ គម្រោងនេះនឹងត្រូវប្រតិបត្តិដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំបូរ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ដែលមានរយៈពេល៣៤ខែ គឺចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ភារកិច្ចទទួលខុសត្រូវសំខាន់ៗ៖
- កត់ត្រាបុរេប្បទាន ទូទាត់បុរេប្បទាន ប្រតិបត្តិការហិរញ្ញប្បទាន ការចំណាយ និងប្រតិបត្តិការផ្សេងទៀតនៅក្នុងប្រព័ន្ធ Quickbook
 - ធានាថា រាល់ការត្រួតនិត្យឯកសារទាំងអស់ត្រូវបានកែតម្រូវត្រឹមត្រូវ។
 - ប្រកាសរាល់ប្រតិបត្តិការទាំងអស់នៅក្នុងកម្មវិធី QuickBooks
 - រំលឹកដល់បុគ្គលិកអង្គការ ខេប អំពីបុរេប្បទានដែលពួកគេទូទាត់យឺតយ៉ាវ
 - គ្រប់គ្រងការទូទាត់ប្រាក់ទាំងអស់ ដែលកម្មវិធី និងផ្នែករដ្ឋបាលបានដាក់ជូនអង្គការ ខេប
 - ត្រួតពិនិត្យសាច់ប្រាក់ផ្ទាល់ និងសាច់ប្រាក់នៅក្នុងធនាគារ គ្រប់គ្រងប្រតិបត្តិការធនាគារ រួមទាំងការដាក់ប្រាក់ និងការដកប្រាក់។
 - បន្ថែម customer និង vendor នៅក្នុងប្រព័ន្ធ Quickbooks។
 - កែតម្រូវប្រតិបត្តិការតាមការចាំបាច់ និងដោយមានការអនុញ្ញាតត្រឹមត្រូវ។
 - ព្រីនសៀវភៅកត់ត្រាគណនី សមតុល្យសាកល្បង និងតារាងតុល្យការរបស់ម្ចាស់ជំនួយនីមួយៗ
 - រៀបចំឯកសារ profit និង loss accounts statement របស់ម្ចាស់ជំនួយទាំងអស់នៅអង្គការ ខេប។
 - បញ្ចេញទិន្នន័យពីក្នុងកម្មវិធី Quickbooks ទៅកម្មវិធី Excel
 - Back up និង restore ទិន្នន័យកម្មវិធី Quickbooks ក្នុងសប្តាហ៍នីមួយៗជាឌីស/CD និងកុំព្យូទ័រ។
 - ត្រួតពិនិត្យ/រៀបចំតារាងពេលវេលា(time sheet)ធ្វើការងារបុគ្គលិកការិយាល័យ
 - បង្កើតតារាងម្ចាស់ជំនួយថ្មីៗតាមលំដាប់ថ្នាក់នៅក្នុងប្រព័ន្ធ Quickbooks
 - រៀបចំការផ្ទៀងផ្ទាត់ឱ្យត្រូវគ្នារវាងរបាយការណ៍ធនាគារ និងអង្គការប្រចាំខែ
 - របៀចំរបាយការណ៍ប្រចាំត្រីមាស
 - ធ្វើការកត់ចំណាំរបាយការណ៍ និងបង្កាន់ដៃ
 - មានទំនាក់ទំនងល្អជាមួយគ្រប់ផ្នែកទាំងអស់នៅក្នុងអង្គការ ខេប ដៃគូ និងក្រសួង
 - ធ្វើការងារដោយជិតស្និទជាមួយកម្មវិធី រដ្ឋបាល សហគមន៍ មធ្យមសិក្សាបឋមភូមិ និងសាលាកម្រង
 - មានអាកប្បកិរិយាល្អជាមួយបុគ្គលិកខេបទាំងអស់ សហគមន៍ មធ្យមសិក្សាបឋមភូមិ និងសាលាកម្រង
 - ធ្វើផែនការសកម្មភាពប្រចំាខែផ្ញើជូនមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៅពេលចាប់ផ្តើមខែថ្មី
 - ធ្វើការងារផ្សេងៗដែលបានកំណត់ដោយប្រធានផ្នែករបស់ខ្លួន។
 - កាត់/តាមដានបុរេប្បទានរបស់បុគ្គលិកដែលមិនទាន់សងតាមម្ចាស់ជំនួយនីមួយៗគិតជាខែ និងរក្សាទុកឯកសារបុរេប្បទានមិនទាន់ទូទាត់ជាហ្វូលដ័រ/Folder
 
លក្ខខណ្ឌជ្រើសរើស៖
- មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេស គណនេយ្យ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
 - មានបទពិសោធន៍ក្នុងតួនាទីផ្នែកហិរញ្ញវត្ថុយ៉ាងតិចរយៈពេល ២ឆ្នាំ
 - មានចំណេះដឹងផ្នែកប្រព័ន្ធហិរញ្ញវត្ថុ និងការពិនិត្យតាមប្រតិបតិ្តការផ្ទៃក្នុង
 - មានភាពជឿជាក់/ប៉ិនប្រសបក្នុងការប្រើប្រាស់កម្មវិធី QuickBooks រួមទាំងជំនាញលើកម្មវិធី advanced Excel
 - បើធ្លាប់ធ្វើការងារឱ្យអង្គការមិនមែនរដ្ឋាភិបាលគឺរឹតតែកាន់ល្អប្រសើរ
 - អាចធ្វើការទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ
 - មានភាពបត់បែន និងចេះធ្វើការងារក្រុមតម្រង់ទិស។
 - បេក្ខនារីត្រូវបានលើកទឹកចិត្តខ្ពស់ក្នុងការដាក់ពាក្យកាន់មុខតំណែងនេះ។
 
ប្រាក់បៀវត្សរ៍ទទួលបានពីគម្រោងគឺចាប់ផ្តើមពី ៥៥០ ដល់ ៦៥០ដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែនៅតែអាចចចារគ្នាបានដោយអាស្រ័យទៅលើកម្រិតបទពិសោធន៍ និងប្រវត្តិបៀវត្សរ៍ការងារកន្លងមក។
បេក្ខជន/នារីត្រូវរៀបចំដាក់ពាក្យផ្ញើមកអង្គការ ខេប នៅមុនថ្ងៃទី/ឬត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥:០០នាទីល្ងាច។ បេក្ខជន/នារីមិនចាំបាច់ផ្ញើសញ្ញាបត្រ/វីញ្ញាប័ណ្ណបត្រមកនៅក្នុងពេលនេះទេ។ បេក្ខជន/នារីត្រូវផ្ញើលិខិតស្នើសុំដាក់ និងប្រវត្តិរូបសង្ខេបមានចំនួន៣ទំព័រ និងឈ្មោះអ្នកធានា (references) ចំនួន៣នាក់។ សូមបញ្ជាក់ថា ពាក្យសរសេរកាត់ត្រូវតែអាចប្រកបបាន។
ប្រសិនបើបេក្ខជន/នារីមានចំណាប់អារម្មណ៍ក្នុងការងារនេះ សូមផ្ញើលិខិតសុំដាក់ពាក្យធ្វើការងារ និងជីវប្រវត្តិរូបសង្ខេបទៅកាន់លោក ឈួន សារ៉ាន់ ប្រធានធនធានមនុស្ស/រដ្ឋបាល តាមរយៈអ៊ីមែលៈ saran@kapekh.org និងផ្ញើ CC ទៅកាន់លោក បូ សម្បត្តិ នាយកហិរញ្ញវត្ថុ តាមរយៈអ៊ីមែលៈ sambath@kapekh.org នៅការិយាល័យកណ្តាលរបស់អង្គការ ខេប ក្នុងខេត្តកំពង់ចាម ដោយទំនាក់ទំនងមកកាន់លេខទូរសព្ទៈ ០១២ ៧៥២ ៥៥៣ និង ០៩៦ ៤៦៤ ៧៧៧៧។
117
មត្តេយ្យសិក្សា
		178
បឋមសិក្សា
		207
មធ្យមសិក្សា
		2
ឧត្តមសិក្សា
		163,072
សិស្សានុសិស្ស
		4,487
គ្រូបង្រៀន / នាយក
		5,362
ភាគីពាក់ព័ន្ធ
		

