ឱកាសការងារជាមួយអង្គការ ខេប
សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា
សេចក្ដីជូនដំណឹង
ស្ដីពី
ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា (Tablets, Workstation (Mini PC), LCD Projector and Computer Laptop) សម្រាប់គម្រោង “លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សនុសិស្ស” អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយថវិកាដោយ អង្គការ មូលនិធិកុមារកូរ៉េ (ប្រទេសកូរ៉េ ខាងត្បូង)
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា KAPE) សូមប្រកាសបើកចំហដល់ក្រុមហ៊ុន ម្ចាស់សហគ្រាសសាជីវកម្ម/អាជីវករនិងអ្នកទទួលផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាលើកលែងតែក្រុមហ៊ុន សហគ្រាសសាជីវកម្ម/អាជីវករស្ថិតក្នុងបញ្ជីខ្មៅ ឬត្រូវហាមឃាត់ដោយតុលាការឱ្យបានជ្រាបថា៖ អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា/គម្រោង”លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស”នឹងប្រកាសដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន សហគ្រាសសាជីវកម្ម ឬអាជីវករ និងអ្នកទទួលការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យារួមមាន៖ (Tablets, Workstation (Mini PC), LCD Projector and Computer Laptop) សម្រាប់ផ្តល់ជូនសាលារៀនគោលដៅរបស់គម្រោងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ ។
ក្រុមហ៊ុន សហគ្រាសសាជីវកម្ម ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ការសម្ភារព័ត៌មានវិទ្យា ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន សហគ្រាសសាជីវកម្ម ឬអាជីវករ និងអ្នកទទួលការផ្គត់ផ្គង់ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពតែមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុន សហគ្រាសសាជីវកម្ម/អាជីវករ និងអ្នកទទួលផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យា ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ផ្នែករដ្ឋបាល/លទ្ឋកម្ម) ដើម្បីសាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងស្តីពីនិតិវិធីព្រមទាំងសេចក្តីណែនាំក្នុងការដាក់ពាក្យស្នើសុំចូលរួមដេញថ្លៃមានដូចខាងក្រោម៖
- ការទទួលឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី ព្រឹក តាមរយៈសារអេឡិចត្រូនិច (អ៊ីមែលជូនភ្ជាប់ខាងក្រោម)។
- ការតម្រង់ទិសអំពីនិតិវិធីនៃការដេញថ្លៃធ្វើទៅតាមរយៈអនឡាញ (Zoom Meet) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី ព្រឹក(ទីកន្លែង៖ ការិយាល័យកណ្តាលអង្គការ ខេប)។
- ការទទួលកញ្ចប់ឯកសារ និងពាក្យស្នើសុំចូលរួមដេញថ្លៃ ចាប់ពីថ្ងៃទី០៩ រហូតដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៥:០០ល្ងាច ជាកំហិត។
- អ្នកចូលរួមដេញថ្លៃទាំងអស់តម្រូវឱ្យដាក់តំកល់ប្រាក់កក់ចំនួន៥%នៃតម្លៃដេញថ្លៃសរុប ក្នុងការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យា ដើម្បីទទួលបានសិទ្ធិចូលរួមបើកកញ្ចប់ដេញថ្លៃ។ ក្រោយការបើកកញ្ចប់ដេញថ្លៃ ប្រសិនបើក្រុមហ៊ុន សហគ្រាស សាជីវកម្ម/អាជីវករ និងអ្នកទទួលផ្គត់ផ្គង់ណាដែលមិនបានឈ្នះជាប់ក្នុងការដេញថ្លៃនោះទេ អង្គការនឹងបង្វែរទឹកប្រាក់កក់គ្រប់ចំនួនទាំងអស់ត្រឡប់ជូនទៅឱ្យក្រុមហ៊ុនវិញ ក្នុងរយៈពេលយឺតបំផុតមួយសប្តាហ៍ក្រោយពេលដេញថ្លៃរួច។
- ការប្រជុំបើកកញ្ចប់ដេញថ្លៃត្រូវរៀបចំធ្វើឡើងនៅការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម /ក្រុងកំពង់ចាម។
- រាល់ឯកសារសម្រង់តម្លៃ និងពាក្យស្នើសុំចូលរួមការដេញថ្លៃ ត្រូវច្រកចូលក្នុងស្រោមរួចបិទជិត (ផ្លុំបេ) ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ម្ចាស់សហគ្រាសសាជីវកម្ម /អាជីវកម្ម នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា ខេប) តាមអាសយដ្ឋានខាងលើ។ រាល់ឯកសារសម្រង់តម្លៃដេញថ្លៃទាំងអស់ ត្រូវរាប់បញ្ចូលនូវប្រាក់ពន្ធអាករលើតម្លៃបន្ថែម ១០% និងការបញ្ចុះតម្លៃរួចជាស្រេចផងដែរទៅតាមមុខសម្ភារព័ត៌មានវិទ្យានីមួយៗ ហើយមិនអនុញ្ញាតឱ្យដាក់ផ្ញើមកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល)ជាដាច់ខាត។
- រាល់ឯកសារសម្រង់តម្លៃនិងពាក្យស្នើសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យកណ្តាលរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ និងមិនបានដាក់ដំកល់ប្រាក់កក់ ៥% ទៅតាមការណែនាំដូចមានចែងខាងលើ ត្រូវបានចាត់ទុកជាអាសាបង់ និងទុកជានិរាករណ៍។
- អ្នកចូលរួមដេញថ្លៃទាំងអស់ ដែលមានសិទ្ធិចូលរួមដេញថ្លៃ ត្រូវបានអង្គការធ្វើលិខិតអញ្ជើញជាផ្លូវការ ដើម្បីមកចូលរួមប្រជុំដោយចំហក្នុងការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកដេញថ្លៃណាដែលមានសិទ្ធិចូលរួមហើយ តែមិនបានមកចូលរួមប្រជុំបើកសម្រង់តម្លៃទាន់ពេលវេលាបានកំណត់ អវត្តមាន ឬក៏មកយឺតរយៈពេល ១៥នាទី ឯកសារដាក់ដេញថ្លៃនោះនឹងមិនអនុញ្ញាតឱ្យដាក់បញ្ចូលក្នុងការបើកឡើយ។
- ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ ដែលមកក្នុងនាមជាអ្នកតំណាងក្រុមហ៊ុន ឬអាជីវករ និងអ្នកផ្គត់ផ្គង់ ត្រូវតែមានកាន់លិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ម្ចាស់សហគ្រាស/អាជីវកម្ម។
អសយដ្ឋានទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ៖
- ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា ខេប )
- អាសយដ្ឋាន ៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម/ក្រុងកំពង់ចាម
- ឈ្មោះ ៖ លោកឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
- ទូរសព្ទ ៖ ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤
- អ៊ីមែល (To) ៖ saran@kapekh.org
- ចម្លងជូន (CCC) ៖ vanna@kapekh.org, sambath@kapekh.org, sophanak@kapekh.org,
ladet@kapekh.org, dara.chhuon@kapekh.org,
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ