ឱកាសការងារជាមួយអង្គការ ខេប
ដំណឹងជ្រើសរើសគ្រូបង្រៀន
កម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើស
គ្រូបង្រៀនកម្រិតមធ្យមសិក្សា គ្រូបង្រៀនកម្រិតបឋមសិក្សា គិលានុដ្ឋាក/
គិលានុដ្ឋាកយិកា បណ្ណារក្ស និងរដ្ឋបាលដែលមានសមត្ថភាពខ្ពស់
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីចំនួន១៣សាលារៀនគឺ៖ វិទ្យាល័យ ព្រែកលៀប, វិទ្យាល័យ ព្រះស៊ីសុវត្ថិ, វិទ្យាល័យ ព្រះយុគន្ធរ រាជធានីភ្នំពេញ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម, វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្ត កំពង់ចាម, វិទ្យាល័យ គោកព្រីង ខេត្ត ស្វាយរៀង វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្ត កណ្តាល, វិទ្យាល័យ ព្រះអង្គឌួង ខេត្ត ព្រៃវែង អនុវិទ្យាល័យ អរញ្ញរង្សី ខេត្ត សៀមរាប និងសាលាបឋមសិក្សាចំនួន៤ផ្សេងទៀតដូចជា៖ សាលាបឋមសិក្សា អនុវត្ត ហ៊ុន សែន និងសាលាបឋមសិក្សា អង្គរបាន ខេត្ត កំពង់ចាម, សាលាបឋមសិក្សា សម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថ សីហនុ ខេត្ត កំពង់ស្ពឺ និងសាលាបឋមសិក្សា ស្វាយព្រហូត ខេត្ត ស្វាយរៀង។ កម្មវិធីសាលារៀនជំនាន់ថ្មីគឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាលកិច្ចល្អនៅក្នុងវិស័យអប់រំ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើសលោកគ្រូអ្នកគ្រូទាំងពីរកម្រិតសម្រាប់សាលាបឋមសិក្សា និងអនុ/វិទ្យាល័យ) និងជាគ្រូបង្រៀនដែលកំពុងបង្រៀន (តែងតាំងស៊ប់) និងគ្រូដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ (NIE) និងវិទ្យាស្ថានគរុកោសល្យនានា (TEC) រួមទាំងគ្រូពេទ្យ បណ្ណារក្ស រដ្ឋបាល ដែលមានសមត្ថភាពខ្ពស់សម្រាប់មុខវិជ្ជា និងឯកទេសតាមសាលារៀនដូចខាងក្រោម៖
១. ការជ្រើសរើសគ្រូកម្រិតមធ្យមសិក្សា៖
ឈ្មោះសាលារៀន |
មុខវិជ្ជា និងតួនាទីដែលត្រូវជ្រើសរើស |
|||||||||||||||||||
មុខវិជ្ជា |
P |
F |
ICT |
C |
B |
H |
E |
K |
ES |
ED |
M |
G |
I |
បណ្ណារក្ស |
បំណិនជីវិត |
រដ្ឋបាល |
សេដ្ឋកិច្ច |
ប្រឹក្សាអាជីព |
គ្រូ ពេទ្យ |
គេហៈកិច្ច |
វិទ្យាល័យ ព្រះអង្គឌួង |
1 |
2 |
2 |
1 |
1 |
1 |
1 |
5 |
1 |
1 |
4 |
1 |
2 |
1 |
1 |
1 |
0 |
1 |
1 |
0 |
អនុវិទ្យាល័យ អារញ្ញរង្សី |
1 |
0 |
1 |
1 |
1 |
1 |
0 |
3 |
0 |
1 |
2 |
0 |
1 |
0 |
0 |
1 |
0 |
1 |
1 |
0 |
វិទ្យាល័យ ហ៊ុន សែន ពាមជីកង |
1 |
1 |
1 |
1 |
0 |
1 |
1 |
1 |
2 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
1 |
0 |
0 |
វិទ្យាល័យ ព្រែកលៀប |
1 |
1 |
2 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
វិទ្យាល័យ គោកព្រីង |
0 |
1 |
0 |
0 |
1 |
1 |
1 |
0 |
0 |
0 |
1 |
0 |
0 |
0 |
0 |
០ |
1 |
០ |
០ |
០ |
វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ |
0 |
1 |
0 |
2 |
0 |
0 |
1 |
0 |
1 |
0 |
2 |
0 |
0 |
0 |
0 |
1 |
0 |
1 |
1 |
0 |
វិទ្យាល័យ ហ៊ុន សែន កំពង់ចាម |
1 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
0 |
1 |
1 |
0 |
0 |
0 |
0 |
0 |
0 |
វិទ្យាល័យ ព្រះស៊ីសុវត្ថិ /ព្រះយុគន្ធរ |
4 |
1 |
4 |
3 |
3 |
2 |
4 |
7 |
2 |
2 |
7 |
2 |
2 |
2 |
0 |
4 |
2 |
2 |
2 |
2 |
- ចំណាំ៖ P=រូបវិទ្យា C=គីមីវិទ្យា B=ជីវវិទ្យា M=គណិតវិទ្យា K=ភាសាខ្មែរ ICT=ព័ត៌មានវិទ្យា H=ប្រវត្តិវិទ្យា
ES=ផែនដីវិទ្យា G=ភូមិវិទ្យា I=សីលធម៌-ពលរដ្ឋ E=អង់គ្លេស Librarian=បណ្ណារក្ស AD=រដ្ឋបាល F=ភាសាបារាំង ED= អប់រំកាយ Nurse=គិលានុដ្ឋាក/គិលានុដ្ឋាកយិការ រដ្ឋបាល និងគណនេយ្យករ។
២. ការជ្រើសរើសគ្រូកម្រិតបឋមសិក្សា៖
ឈ្មោះសាលារៀន |
តួនាទីដែលត្រូវជ្រើសរើស |
|||||||
គ្រូបង្រៀន |
គ្រូប្រឹក្សាគរុកោសល្យ |
ភាសាបារាំង |
ICT |
សន្តិសុខ |
បណ្ណារក្ស |
អង់គ្លេស |
ភាសាចិន |
|
សាលាបឋមសិក្សា ព្រះរាជអគ្គ មហេសីសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថ សីហនុ |
៩នាក់ |
៤នាក់ |
២នាក់ |
១នាក់ |
|
|
២នាក់ |
២នាក់ |
សាលាបឋមសិក្សា ស្វាយព្រហូត |
១នាក់ |
២នាក់ |
១នាក់ |
|
១នាក់ |
១នាក់ |
|
|
សាលាបឋមសិក្សា អង្គរបាន |
២នាក់ |
១នាក់ |
១នាក់ |
១នាក់ |
|
១នាក់ |
|
|
សាលាបឋមសិក្សា អនុវត្ត ហ៊ុន សែន |
|
១នាក់ |
១នាក់ |
|
|
|
២នាក់ |
|
១. តួនាទី និងភារកិច្ចរបស់គ្រូបង្រៀន៖
លក្ខណៈសម្បតិ្ត៖
- ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យនានា ត្រូវបានលើកទឹកចិត្ត។
- ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរក្នុងការពង្រឹងសមត្ថភាព ស្របតាមគន្លងអាជីពគ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
- មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះដឹងក្នុងការដោះស្រាយបញ្ហា និងស្រាវជ្រាវតាមប្រព័ន្ធ ICT។
- មានភាពច្នៃប្រឌិត បង្កើតថ្មី រៀបចំក្លឹបសិក្សា និងការងារគម្រោង។
ឱកាស និងអត្ថប្រយោជន៍៖
- គ្រូដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
- ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យបង្រៀនថ្មីៗស្របតាមគោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
- ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាន និងតម្រូវការអប់រំស្របតាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
- ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សដែលមានស្រាប់ក្នុងអំឡុងពេលធ្វើការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យលើទំហំការងារបន្ថែម។
- មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រ កម្ពុជា និងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេស។
លក្ខន្ដិកៈ៖
- គ្រូដែលជ្រើសរើសនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនកួឯកជនចំពោះសិស្សរបស់ខ្លួនឡើយ ទោះជាក្នុងរូបភាពណាក៏ដោយ។
- ត្រូវបំពេញការងារក្នុងការបង្រៀនយ៉ាងតិច ២០ម៉ោងក្នុងមួយសប្ដាហ៍។
- មិនអនុញាតឱ្យលក់សំណៅឯកសារផ្សេងៗដល់សិស្ស។
- គ្រូទាំងអស់នឹងត្រូវវាយតម្លៃដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីជារៀងរាល់ឆ្នាំ ដើម្បីបន្ដកិច្ចសន្យានៅឆ្នាំបន្ដបន្ទាប់។
- មានគំនិតផ្តួចផ្តើមក្នុងការច្នៃប្រឌិត និងបង្កើតថ្មី។
២. តួនាទី និងភារកិច្ចរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកា៖
- គ្រប់គ្រងគិលានដ្ឋានមួយនៅក្នុងសាលា ដែលរួមមានបន្ទប់ពិនិត្យជំងឺ និងបន្ទប់សម្រាកព្យាបាលសម្រាប់សិស្សមានជំងឺ។
- ផ្តល់សេវាសុខភាពមូលដ្ឋានដល់សិស្សទាំងអស់ក្នុងវិទ្យាល័យ ដូចជា ការសង្គ្រោះបឋម ផ្តល់អាហារូបត្ថម្ភនិងការព្យាបាលបឋមដូចជា ឈឺក្បាល ចុកពោះ ឬអស់កម្លាំងជាដើម។ល។
- ផ្តល់សេវាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែក (មន្ទីរពេទ្យក្នុងមូលដ្ឋាន) ចំពោះសិស្សដែលមានជំងឺធ្ងន់ធ្ងរ ដែលទាមទារការព្យាបាលពីវេជ្ជបណ្ឌិត។
- ផ្តល់សេវាគាំទ្រការពិគ្រោះជំងឺដល់សិស្សដែលឈានចូលដល់វ័យរៀបការ ជាពិសេសសិស្សស្រី។
- រៀបចំកំណត់ត្រាពិនិត្យសុខភាព និងចងក្រងទុកសម្រាប់សិស្សដែលទទួលសេវាសុខភាពនៅក្នុងគ្លីនិកសាលា។
- ថែទាំរាល់បរិក្ខារពេទ្យដែលគម្រោងបានផ្តល់ជូនគិលានដ្ឋានរបស់សាលា។
- គ្រប់គ្រងថែទាំឱ្យបានហ្មត់ចត់ការទទួល និងបែងចែកបរិក្ខារវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារូបត្ថម្ភ ដែលកម្មវិធី ផ្តល់ឱ្យ។
- ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរសម្រាប់រាយការណ៍ជូនកម្មវិធី (ប្រចាំខែ ឬត្រីមាស)។
- សហការយ៉ាងជិតស្និទ្ធជាមួយនាយកសាលា ក្នុងការគ្រប់គ្រងសេវាសុខភាពនៅក្នុងសាលា។
- សហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាកុមារដើម្បីផ្សព្វផ្សាយពីសារសុខភាព ដល់គណៈកម្មការសិក្សានិងសិស្សនៅក្នុងសាលា។
កម្មវិធីត្រូវការគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលមានលក្ខណៈសម្បត្តិមួយចំនួន ឬទាំងអស់ដូចខាងក្រោម៖
- មានសញ្ញាបត្រគិលានុបដ្ឋាក គិលានុបដ្ឋាយិកា
- មានសញ្ញាបត្រ ឬលិខិតអនុញ្ញាតជាផ្លូវការក្នុងការបម្រើការងារជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា
- មានបទពិសោធន៍ផ្នែកគិលានុបដ្ឋាក គិលានុបដ្ឋាយិកាយ៉ាងតិច២ឆ្នាំ
- មានចំណេះដឹង និងបទពិសោធន៍ប្រើប្រាស់កុំព្យូទ័រច្បាស់លាស់
- មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងអង់គ្លេសច្បាស់លាស់ និងមានប្រសិទ្ធភាព
- មានបំណិនគ្រប់គ្រង និងចាត់ចែងច្បាស់លាស់
- មានឆន្ទៈបំពេញការងារជាមួយកម្មវិធីសាលារៀនជំនាន់ថ្មី
អង្គការខេបកំពុងត្រូវការលោកគ្រូអ្នកគ្រូដែលមានសមត្ថភាពពេញលេញ មានបទពិសោធន៍បង្រៀនយ៉ាងល្អ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាដែលមានបទពិសោធន៍យ៉ាងតិច២ឆ្នាំ។។ បេក្ខជនស័ក្តសមជាអ្នកធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិនវិជ្ជាជីវៈពិតប្រាកដ រួសរាយរាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។
បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកមកលោក ប៊ាន ចាន់នី អ្នកសម្របសម្រួលផ្នែកមធ្យមសិក្សាកម្មវិធីសាលារៀនជំនាន់ថ្មី ការិយាល័យកណ្តាលវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ឬតាមរយៈសារអេឡិចត្រូនិក channy.bean@kapekh.org ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 0៩៦ ៣១៣៦ ៨៦៦ លើសពីនេះទៀតបេក្ខជនក៏អាចយកប្រវត្តិរូបសង្ខេបរបស់ខ្លួនដាក់នៅរដ្ឋបាលសាលារៀនដែលខ្លួនចង់ចូលបម្រើការងារក្នុងអង្គភាពនោះក៏បាន។
- វិទ្យាល័យព្រះស៊ីសុវត្ថិ លោក សម្យ កំសាន្ត លេខទូរស័ព្ទ ០៨៩ ៨៩៩ ៦៣២
- វិទ្យាល័យ ហ៊ុន សែន កំពង់ចាម លោក សឿង វ៉ាន់ លេខទូរស័ព្ទ ០៩៧ ៩៧០ ០២២៤
- វិទ្យាល័យ ហ៊ុន សែន ពាមជីកង លោក តូច វុទ្ធី លេខទូរស័ព្ទ ០១០ ២៣៣ ៥៩៣
- វិទ្យាល័យ ព្រែកលៀប លោក ឆុំ សុភក្តិ លេខទូរស័ព្ទ ០១២ ៣៧៩ ៩៧៤
- វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ លោក សៅ ចន្ថា លេខទូរស័ព្ទ ០៩៣ ៥៥០ ០៥៩
- វិទ្យាល័យគោកព្រីង លោក គង់ ណារិន លេខទូរស័ព្ទ ០៩៦ ៥៥០ ១៨១៦
- វិទ្យាល័យ ព្រះអង្គឌួង លោក លេង លី លេខទូរស័ព្ទ ០១២ ៧២១ ៤៥៤
- អនុវិទ្យាល័យ អរញ្ញរង្សី លោក ព្រឿន ប្រុញ លេខទូរស័ព្ទ ០១២ ៦១៨ ៣៦៩
- បឋមសិក្សា អនុវត្តន៍ ហ៊ុន សែន លោក បេង ហេង លេខទូរស័ព្ទ ០៧០ ៣៥៦ ៧៦៧
- បឋមសិក្សា អង្គរបាន លោក សេក ជឿន លេខទូរស័ព្ទ ០៧៧ ៨១០ ៧១៤
- បឋមសិក្សា ស្វាយ ព្រហូត លោក សោម សំ លេខទូរស័ព្ទ ០១៦ ៥០៦ ៦៥៤
- បឋមសិក្សា ព្រះរាជអគ្គ មហេ សីសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថ សីហនុ លោក ឃូ កៀហៃ លេខទូរស័ព្ទ ០៩២ ៧៥០ ២៧៦
- កាលបរិច្ឆេទនៃការទទួលពាក្យ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤
- កាលបរិច្ឆេទនៃការឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច។
- បញ្ជាក់៖ បេក្ខជន/បេក្ខនារីសូមទាញយកពាក្យស្នើសុំ៖
- https://docs.google.com/document/d/1T6VCarurjob3-ziZ35LJcWYqyFjGG3Hi/edit
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ