ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាមួយស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង

Date : 2023-10-16
Facebook Twitter Google+ LinkedIn

ការកែលម្អសមត្ថភាពគ្រប់គ្រងដៃគូនៅមូលដ្ឋាន ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពបង្រៀន និងរៀនជាគោលបំណងដ៏សំខាន់មួយរបស់គម្រោងកុមារកម្ពុជារីករាយ (HCC)។ កាលពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៣  គម្រោង HCC បានរៀបចំវគ្គសិក្ខាសាលាមួយស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង  (វគ្គ១) ជូនដល់នាយក នាយករង លេខា និងមន្ត្រីពាក់ព័ន្ធ។

 

សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សា អង្គនារាម ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានគោលបំណងផ្តល់ឱ្យសិក្ខាកាម នូវគន្លឹះសំខាន់ៗដូចខាងក្រោម៖

  • ស្វែងយល់ពីនិយមន័យនៃភាពជាអ្នកដឹកនាំ និងអាចកំណត់បាននូវភាពខុសគ្នារវាង ការដឹកនាំ និង ការគ្រប់គ្រង ។
  • យល់ពីសារៈសំខាន់នៃការជឿជាក់មួយចំនួនដែលអាចជួយលើកកម្ពស់ភាពជាអ្នកដឹកនាំ ។
  • មានសមត្ថភាពអាចអនុវត្តបាននូវការជឿជាក់បួនគឺ ចក្ខុវិស័យ​, ការបង្ហាញមុខ ,ទំនាក់ទំនង និងការសិក្សា។
  • មានសមត្ថភាពកសាងអាំងឌីកាទ័រ និងវិភាគអាំងឌីកាទ័រ ។
  • មានសមត្ថភាពជំរុញឱ្យសហគមន៍ចូលរួមពេញលេញក្នុងការជួយកុមារឱ្យរៀនបានល្អ ។ 
  • អាចធ្វើផែនការអភិវឌ្ឍសាលារៀនដោយផ្អែកលើចក្ខុវិស័យ និងអាំងឌីកាទ័រ ។

 

សិក្ខាកាមនឹងយកចំណេះដឹងល្អៗទៅរៀបចំធ្វើផែនការអភិវឌ្ឍសាលារៀន និងបង្កើតផែនការសកម្មភាពសម្រាប់ការដឹកនាំ និងគ្រប់គ្រងសាលារៀនឱ្យមានភាពរីកចម្រើនលូតលាស់ ជាពិសេសនាយកសាលារៀនគោលដៅទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំជាបន្តបន្ទាប់ដើម្បីជួយឱ្យពួកគាត់ធ្វើការងារកាន់តែជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ