ព័ត៌មាន និងព្រឹត្តិការណ៍
ការប្រជុំប្រចាំខែរបស់គម្រោងត្រាក់៣/TRACIII ស្តីពី “ការពង្រឹងសមត្ថភាពគ្រូបង្វឹកអំណាន”
Date : 2021-02-16នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (ត្រាក់/TRAC III) ក្រោមជំនួយហិរញ្ញប្បទានពីមូលនិធិហ្វ៊ីនីកស៍ និងប្រតិបត្តិដោយអង្គការ ខេប បានរៀបចំការប្រជុំប្រចាំខែស្តីពី “ការពង្រឹងសមត្ថភាពគ្រូបង្វឹកអំណាន” នៅសាលប្រជុំសាលារៀនជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ដោយមានអ្នកចូលរួមសរុប ៣៥នាក់ ដែលជានាយកសាលា និងគ្រូបង្វឹកអំណាន អញ្ជើញមកពីសាលារៀនគោលដៅទាំង ១៨សាលាក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ។ ការប្រជុំនេះមានបំណងសំខាន់ៗដូចខាងក្រោម៖
- ធ្វើការរំឭកឡើងវិញអំពីតួនាទី និងទំនួលខុសត្រូវរបស់គ្រូបង្វឹកអំណាន។
- ពង្រឹងសកម្មភាពអ្នកបង្វឹកអំណានក្នុងសាលាគោលដៅឱ្យមានប្រសិទ្ធភាពខ្ពស់ ។
- ពង្រឹងសមត្ថភាពរបស់នាយក និងគ្រូបង្វឹកអំណានលើឧបករណ៍អង្កេតថ្នាក់រៀនឱ្យកាន់តែប្រសើរឡើង។
ការប្រជុំនេះមានការពិភាក្សាគ្នាយ៉ាងផុលផុស និងលើកឡើងអំពីរបៀបបំពេញតារាងសិស្សមានតម្រូវការ ការប្រមូលទិន្នន័យ តម្រង់ទិសគ្រូបង្វឹកអំណាន ការបង្ហាញលទ្ធផលតេស្តអ៊ីហ្ក្រា/EGRA និងការអនុវត្តសាកល្បងជាមួយឧបករណ៍អង្កេតថ្នាក់រៀន។ គម្រោងត្រាក់៣តែងតែរៀបចំការប្រជុំប្រចាំខែជាប្រចាំ ព្រោះវាជាយន្តការពង្រឹងសកម្មភាពប្រតិបត្តិគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់បំផុតតាមផែនការគ្រោងទុក ជាពិសេសលោកនាយក និងលោកគ្រូអ្នកគ្រូបានរៀនសូត្រនូវបទពិសោធន៍ប្រតិប្តិគម្រោងពីគ្នាទៅវិញទៅមកទាំងចំណុចខ្សោយ និងចំណុចខ្លាំងសម្រាប់ធ្វើការអភិវឌ្ឍបន្តទៀត។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ