ព័ត៌មាន និងព្រឹត្តិការណ៍
កម្មវិធីផ្សារប្រឌិតធ្វើឱ្យសិស្សហ៊ានបញ្ចេញគំនិត និងបង្កើនបំណិនផ្ទាល់ខ្លួន
Date : 2019-06-01សាលាបឋមសិក្សា ចារ គឺជាសាលាគោលដៅរបស់គម្រោងងាយស្រួលរៀនស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរៀបចំកម្មវិធីផ្សារប្រឌិតនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីឱ្យសិស្សបញ្ចេញស្នាដៃលក់ផលិតផលពួកគាត់។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ មេឃុំ អាជ្ញាធរ មាតាបិតា លោកគ្រូអ្នកគ្រូ នាយិកា និងសិស្សានុសិស្សជាច្រើនរយនាក់។ ផ្សារប្រឌិតគឺជាកម្មវិធីផ្សព្វផ្សាយអំពីបំណិនជីវិតរបស់សិស្សសម្រាប់ប្រកួតបង្ហាញស្នាដៃក្រុមនីមួយៗពាក់ព័ន្ធនឹងការស្វែងរកវត្ថុធាតុដើម ការផលិត រយៈពេលរៀបចំ និងការតាំងពិពណ៌ ការលក់ ការគ្រប់គ្រងចំណូលនិងចំណាយ ជាពិសេសការធ្វើការងារជាក្រុមបែបសហការយ៉ាងសកម្ម។ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយដោយសារបានលក់ផលិតផលស្នាដៃដាច់អស់ សិស្សខ្លះជួយទិញផលិតផលស្នាដៃរបស់គ្នាទៅវិញទៅមក។ លោកគ្រូអ្នកគ្រូ និងឪពុកម្តាយក៏បានចូលរួមទិញផលិតផលស្នាដៃរបស់កូនៗពួកគាត់យ៉ាងរីករាយ ជាពិសេសបន្លែដាំបែបធម្មជាតិនៅសួនជីវៈក្នុងសាលារៀនតែម្តង។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ