ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំភាពជាដៃគូប្រចាំឆ្នាំរវាងអង្គការខេប និងអង្គការ ណូបូ ជីបុន

Date : 2025-04-21
Facebook Twitter Google+ LinkedIn

លោក សៅ វណ្ណា នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំសំខាន់ៗរបស់អង្គការខេប បានរៀបចំកិច្ចប្រជុំភាពជាដៃគូប្រចាំឆ្នាំរវាងអង្គការខេប និងអង្គការ ណូបូ ជីបុន ដោយមាន លោក Tarequzzaman Khan នាយកប្រតិបត្តិ និងលោក Khan Fahim Al Fuad នាយកកម្មវិធីមកពីប្រទេសបង់ក្លាដែស ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាលរបស់អង្គការខេប។ 

 

កិច្ចប្រជុំនេះ ផ្តោតលើចំណុចសំខាន់ចំនួនបី៖

១. ការចែករំលែកសមិទ្ធផល និងបញ្ហាប្រឈមរបស់គម្រោង Norec

២. ការផ្លាស់ប្តូរគំនិត និងធាតុចូលមួយចំនួនសម្រាប់របាយការណ៍ប្រចាំឆ្នាំ ទាំងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍លម្អិតរបស់គម្រោង។

3. ការជជែកពិភាក្សាពីកិច្ចសហការបន្តដែលអាចធ្វើទៅបានរវាងអង្គការខេប និងអង្គការ ណូបូ ជីបុន ចំពោះការដាក់បញ្ជូលគំរូកម្មវិធីសាលារៀនជំនាន់ថ្មីក្នុងបរិបទប្រទេសបង់ក្លាដែសសម្រាប់វគ្គបន្ទាប់។

 

គោលបំណងចម្បងរបស់គម្រោង​ Norce គឺដើម្បីកែលម្អគុណភាពស្ថាប័នអប់រំដែលគ្រប់គ្រងដោយអង្គការ ណូបូ ជីបុន និងអង្គការ ខេប ជាពិសេសពង្រឹងភាពជាដៃគូកម្រិតអន្ដរជាតិ និងផ្តល់ឱកាសឱ្យបុគ្គលទាំងពីរអង្គការ ទទួលបាននូវបទពិសោធន៍ការងារអន្តរជាតិ៕

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ