ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំស្តីពីក្រុមការងារបច្ចេកទេសកុមារតូចតាមផ្ទះ

Date : 2017-02-25
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី ២០-២២ ខែកុម្ភៈ អង្គការ សកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា(ខេប) បានរៀបចំកិច្ចប្រជុំស្តីពីក្រុម ការងារបច្ចេកទេសកុមារតូចតាមផ្ទះ ដោយបានសហការជាមួយអង្គការ Save the Children ក្នុងគោលបំណងសិក្សាពីបទពិសោធន៍ក្នុងការ អនុវត្តកម្មវិធីអប់រំកុមារតូចតាមផ្ទះ និងមត្តេយ្យជាប់បឋម និងកំណត់ធនធាន និងយុទ្ធសាស្រ្តចាំបាច់ក្នុងការអនុវត្តកម្មវិធីអប់រំកុមារតូច តាមផ្ទះ និងមត្តេយ្យជាប់បឋម​ (ECCD) ប្រកបដោយគុណភាពក្នុងបរិបទធនធានមានកំណត់។ កិច្ចប្រជុំនេះក៏សំដៅលើខេត្តគោលដៅដែលអនុវត្តនិងគាំទ្រកម្មវិធី អប់រំកុមារតូច តាមផ្ទះ និងមត្តេយ្យជាប់បឋម(ECCD) ដោយអង្គការ ខេប និងអង្គការ BSDA នឹងមានសកម្មភាព គម្រោងដើម្បីនាំយកទៅអនុវត្តនៅតាមស្រុកគោលដៅរបស់គម្រោង QLE Expansion ជំនួយពី NORAD

 

សមាសភាពចូលរួមមានប្រមាណជា ២២នាក់ ដែលជាមន្ត្រីអប់រំមកពីខេត្ត ត្បូងឃ្មុំ កំពង់ចាម កោះកុង ព្រះវិហារ កំពង់ឆ្នាំង បុគ្គលិកអង្គការ ខេប អង្គការ BSDA និងអង្គការ Save the Children

 

ការអប់រំកុមារតាមខ្នងផ្ទះមានសារៈសំខាន់ខ្លាំងណាស់ និងជួយឲ្យកុមារប្រែប្រួលលើការយល់ដឹងពីអនាម័យ វិន័យ សណ្តាប់ធ្នាប់តាំងពីមិនទាន់ចូលថ្នាក់មត្តេយ្យ និងការបង្កើនភាពប្រែប្រួលលើការយល់ដឹងអាណាព្យាបាលក្នុងការអប់រំកូន កាត់បន្ថយអំពើហិង្សា ទម្លាប់នាំកូនទៅសាលារៀន។

 

ឆ្លងកាត់អង្គប្រជុំយៈពេល៣ថ្ងៃនេះ សិក្ខាកាមដែលចូលរួមបានប្តេជ្ញាចិត្តយកមេរៀនពីកម្មវិធីនេះទៅរៀបចំកម្មវិធីបំប៉នបន្ត និងរៀបចំយន្តការនៃការកម្មវិធីអប់រំកុមារតូចតាមខ្នងផ្ទះ ជាពិសេស ពួកគេនឹងយល់ពីដំណើរការនៃការរៀបចំកម្មវិធីអប់រំកុមារតូចតាមខ្នងផ្ទះ និងមត្តេយ្យជាប់បឋម។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ