ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលារៀន ខេត្តបុរីរាំ ប្រទេសថៃ

Date : 2024-07-04
Facebook Twitter Google+ LinkedIn

កម្មវិធីសាលារៀនជំនាន់ថ្មី (NGS) បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់នាយក និងគ្រូបង្រៀននៅសាលារៀនឡាំផ្លាយម៉ាតផាត់ថាណា​ សាលារៀនមធ្យមសិក្សាណាងរ៉ង និងវិទ្យាល័យវិទ្យាសាស្ត្រម្ចាស់ក្សត្រីជូឡាផន ស្ថិតក្នុងខេត្តបុរីរាំនៃប្រទេសថៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានវត្តមានគណៈប្រតិភូអប់រំសរុបចំនួន១៣៤នាក់ មកពីសាលារៀនជំនាន់ថ្មីទាំងអស់ ព្រមទាំងបុគ្គលិកអង្គការខេប។

 

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះគំរូនៃការអប់រំបែបថ្មី និងជំរុញស្មារតីនៃការច្នៃប្រឌិតឬនវានុវត្តន៍ដើម្បីលើកកម្ពស់វិធីសាស្ត្របង្រៀន និងរៀនរបស់សិស្សានុសិស្ស ជាពិសេសការសិក្សាបែបស្ទែមដើម្បីដើរឱ្យទាន់ក្នុងយុគសម័យឌីជីថល។

 

គណៈប្រតិភូទទួលបានចំណេះដឹងដែលមានអត្ថប្រយោជន៍ជាច្រើនទាក់ទងទៅនឹងការអប់រំដូចជា វិធីសាស្ត្រសិក្សាតាមការលេង វិធីសាស្ត្រសិក្សាផ្អែកលើគម្រោង វិធីសាស្ត្រសិក្សាផ្អែកលើបញ្ហា  សាលាគំរូ  ការអប់រំដោយប្រើវិធីសាស្ត្ររួមឬចម្រុះ ការបង្រៀនប្រកបដោយនវានុវត្តន៍ ការពង្រឹងសមត្ថភាពរបស់សិស្ស ដោយផ្តោតលើការរៀនសូត្របែបរីករាយ និងសុខុមាលភាពសិស្ស  វិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍពេញលេញ ភាពបើកចំហ និងបរិយាបន្ន ការបញ្ចូលការរៀនសូត្របែបសង្គម និងអារម្មណ៍  ការផ្តោតខ្លាំងលើសហគមន៍ ការរៀននៅក្នុងបរិស្ថានអេកូឡូស៊ីធម្មជាតិ ​ ការផ្តោតសំខាន់លើផ្នែក ស្ទែម បរិយាកាសសិក្សា និងរស់នៅរួមគ្នាដោយមានការគាំទ្រគ្រប់បែបយ៉ាងពេញលេញ ការបណ្តុះគំនិតនវានុវត្តន៍ ការសហការជាសកល ការអភិវឌ្ឍវប្បធម៌ កិច្ចសហការ និងនវានុវត្តន៍ជាសាកល ពលរដ្ឋសកលដែលមានបំណិនសតវត្សរ៍ទី ២១ ស្នេហាជាតិ និងអត្តសញ្ញាណវប្បធម៌  ទំនួលខុសត្រូវលើបរិស្ថាន អាហារូបករណ៍ និងសេវាកម្ម សុខភាព និងសុខុមាលភាព។

 

ទន្ទឹមនឹងដំណើរទស្សនកិច្ចនេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអង្គការ ខេប និងមន្ទីរអប់រំខេត្តបុរីរាំប្រទេសថៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងភាពជាដៃគូអន្តរជាតិ។ ក្នុងនោះដែរ សាលារៀនជំនាន់ថ្មីចំនួនប្រាំមួយក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះផងដែរ។ គណៈប្រតិភូទាំងអស់រៀនសូត្របាននូវចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ជាទុនយកទៅអភិវឌ្ឍការបង្រៀន និងរៀនដល់សិស្សានុសិស្សដើម្បីឆ្លើយតបទៅនឹងការសិក្សាបែបឌីជីថលក្នុងសតវត្សរ៍ទី ២១៕

 

#KAPE BuriramSchoolddd #LamplaimatPattanaSchool #EducationPartnership #CambodiaEducation #NGSchools #HigherEducation #StudentExchange #STEMEducation #21stCenturySkills #QualityEducation

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ