ព័ត៌មាន និងព្រឹត្តិការណ៍
គម្រោង ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងសាលារៀន បានចាប់ផ្តើមដំណើរការនៅខេត្តក្រចេះ
Date : 2015-09-29គម្រោង ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងសាលារៀន ដែលហៅកាត់ថា SML គឺជាគម្រោងថ្មីមួយដែលគាំទ្រថវិការដោយអង្គការឆាលហ្វាន និងប្រតិបត្តិដោយអង្គការ ខេប បានបើសិក្ខាសាលារបស់ខ្លួននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងខេត្តក្រចេះ ដើម្បីធ្វើការបង្ហាញ និងផ្សព្វផ្សាយអំពីសកម្មភាព គោលបំណង វត្ថុបំណង វិធីសាស្រ្តបច្ចេកទេស ទិន្នផល រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង ជាពិសេស សិក្ខាសាលានេះផ្តោតលើផ្នែកសំខាន់ៗចំនួនបួនគឺ៖ ទី១. ការលើកកម្ពស់បំណិនបច្ចេកទេសរបស់ក្រុមបំប៉ននិងពិនិត្យតាមដាន(DTMT) ដើម្បីផ្ដល់ការបំប៉នដល់នាយកសាលា ទី២. កែលម្អសមត្ថភាពនាយកសាលាតាមរយៈការកសាងសមត្ថភាព ទី៣. ការកែលម្អបរិស្ថានសាលាកុមាមេត្រីតាមរយៈការពង្រឹងសមត្ថភាពនាយកសាលានិងការផ្ដល់កញ្ចប់ជំនួយ និងទី៤. ការលើកកម្ពស់សមត្ថភាពគណៈកម្មការទ្រទ្រង់សាលាដើម្បីចូលរួមត្រួតពិនិត្យ និងគ្រប់គ្រងធនធាន។
អ្នកចូលរួមក្នុងសិក្ខាសាលា រួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា ប្រធានកម្រង នាយកសាលារៀន ប្រធានក្រុមបច្ចេកទេសគណៈកម្មការទ្រទ្រង់សាលារៀន ក្រុមប្រឹក្សាឃុំ អង្គការខេប និង អង្គការឆាលហ្វានកម្ពុជា។ អ្នកចូលរួមទាំងអស់បានសម្តែងនូវអារម្មណ៍ដ៏រីករាយក្នុងការចូលរួមរៀន និងទទួលនូវបទពិសោធន៍ថ្មីពីពីគម្រោង SML ដែលនឹងត្រូវអនុវត្តនៅក្នុងខេត្តក្រចេះ ដើម្បីលើកម្ពស់ការអប់រំនៅក្នុងតំបន់។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ