ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង និងការធ្វើបច្ចុប្បន្នភាពការអនុវត្តគម្រោង
Date : 2024-10-12គម្រោងលើកកម្ពស់ការរៀនពេញមួយជីវិត តាមរយៈការពង្រឹងគុណភាពការសិក្សាសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសានក្នុងប្រទេសកម្ពុជា (EQUAL-i3L) ដែលបានប្តូរឈ្មោះចេញពីគម្រោងពង្រឹងគុណភាពអប់រំសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសានក្នុងប្រទេសកម្ពុជា (EQUAL) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការប្តូរឈ្មោះគម្រោង និងការធ្វើបច្ចុប្បន្នភាពការអនុវត្តគម្រោងនៅស្រុកបរកែវ និងស្រុកអូជុំ ខេត្តរតនគិរី។
គោលបំណងនៃសិក្ខាសាលានេះបានធ្វើការផ្សព្វផ្សាយអំពីគម្រោងទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីរការប្តូរឈ្មោះគម្រោង និងធ្វើបច្ចុប្បន្នភាពការអនុវត្តគម្រោង និងស្វែងរកការគាំទ្រ ការសម្របសម្រួល និងកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគម្រោង ឱ្យទទួលបានជោគជ័យ។ សិក្ខាសាលានេះបានរៀបចំឱ្យសិក្ខាកាមបង្កើតក្រុមពិភាក្សាយោបល់ និងស្វែងរកយុទ្ធសាស្ត្រថ្មីៗមកបង្ហាញដល់សិក្ខាសាលាទាំងមូល ជាពិសេសយុទ្ធសាស្រ្តអនុវត្ត ការរកដំណោះស្រាយនៅពេលមានបញ្ហាប្រឈមកើតឡើង។
គម្រោង EQUAL-i3L មានគោលបំណងសហការនឹងសាលារៀន សហគមន៍មូលដ្ឋានដើម្បីបង្កើនគុណភាពនៃការបង្រៀននិងការរៀនសូត្ររបស់កុមារដែលបាត់បង់ឱកាសរៀនសូត្រ និងយុវជនដែលមានពិការភាពជាពិសេស ខាណឺរភេទ ស្រីតុតពន្ធភេទដូចគ្នា (LGBTIQ +) លើលេខ អក្ខរកម្ម ដើម្បីពួកគេឆ្លងភូមិសិក្សាដោយជោគជ័យពីថ្នាក់បឋមសិក្សាទៅកម្រិតអនុវិទ្យាល័យ។
គម្រោង EQUAL-i3L នឹងអនុវត្តនៅតំបន់គោលដៅដែលមានសាលារៀនចំនួន២៥ ហើយនឹងពង្រីកដល់៤៥សាលា ក្នុងស្រុកចំនួនបី រួមមាន៖ ស្រុកបរកែវ អណ្តូងមាស និងអូរជុំក្នុងខេត្តរតនគិរី។ ក្នុងចំណាមសាលារៀនដែលបានគាំទ្រដោយគម្រោងមានសាលាបឋមសិក្សាចំនួន៤០សាលា និងអនុវិទ្យាល័យចំនួន៥សាលា។ ការអនុវត្តគម្រោងនឹងចូលរួមដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងគុណភាពអប់រំ បង្កើនគុណភាពនៃការបង្រៀននិងការរៀនសូត្ររបស់កុមារដែលបាត់បង់ឱកាសរៀនសូត្រ និងយុវជនដែលមានពិការភាពជាពិសេស ខាណឺរភេទ ស្រីតុតពន្ធភេទដូចគ្នា (LGBTIQ+) លើលេខ អក្ខរកម្ម ដើម្បីពួកគេឆ្លងភូមិសិក្សាដោយជោគជ័យពីថ្នាក់បឋមសិក្សាទៅកម្រិតអនុវិទ្យាល័យ។ គម្រោងនេះនឹងឆ្លើតតបនឹងបញ្ហាប្រឈម ដូចជា៖ តាមស្ថិតិអប់រំនៅខេត្តរតនគិរីឆ្នាំសិក្សា២០២២-២៣ អត្រាគង់វង្សសិស្សនៅបឋមសិក្សាត្រឹម ៦១,៧៥% មធ្យមសិក្សាបឋមភូមិតែ៣៩,៦៤% និងមធ្យមសិក្សាទុតិយភូមិ២១,២២%។ អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សា៨៩,៩១% មធ្យមសិក្សាបឋមភូមិ ៥០,៤៩% និងមធ្យមសិក្សាទុតិយភូមិ២៨,៣៤%។ អត្រាឆ្លងភូមិសិក្សាទៅមធ្យមសិក្សាបឋមភូមិ៧៩,៧% និងមធ្យមសិក្សាទុតិយភូមិ៨២,៩០%។ អត្រាបោះបង់ការសិក្សានៅបឋមសិក្សា៩,៦% នៅមធ្យមសិក្សាបឋមភូមិ១៧,៥% និងនៅមធ្យមសិក្សាទុតិយភូមិ ១៣,៨%។ ដូច្នេះគម្រោងចង់ធ្វើឱ្យប្រសើរឡើងជាងនេះ។
លោក គាំ វ៉ានឌី ប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយដែលបានអង្គការ ខេប អនុវត្តគម្រោង EQUAL-i3L នៅក្នុងស្រុកអូជុំ ដោយបានផ្តល់ជំនួយបច្ចេកទេស ដូចជា វិធីសាស្រ្តនៅក្នុងការបង្រៀន ជាផ្នែកមួយនៅក្នុងការជំរុញទាក់ទងនឹងសាលារៀនស្តង់ដាគំរូ។ ខ្ញុំនឹងជំរុញឱ្យមានការសហការការចូលរួមពីអ្នកពាក់ព័ន្ធដើម្បីឱ្យគម្រោងដំណើរការទៅបានជោគជ័យ ”។
សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះមានចំនួន៦២នាក់ (ស្រី១០) ដែលរួមមាន៖ អភិបាលនៃគណៈអភិបាលស្រុកបរកែវ អភិបាលនៃគណៈអភិបាលរងស្រុកអណ្ដូងមាស និងអូជុំ មន្ទីអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក នាយក នាយិកា គណៈកម្មការសាលា និងប្រធានក្រុមប្រឹក្សាឃុំមកពីសាលារៀនគោលដៅទាំង២៥របស់គម្រោងស្ថិតនៅក្នុងស្រុកទាំង៣ គឺស្រុកបរកែវ អណ្ដូងមាស និងស្រុកអូជុំ។
លោក កង សារឿន អភិបាលនៃគណៈអភិបាលស្រុកបរកែវ ដែលចូលរួមក្នុងសិក្ខាសាលានេះ បានមានប្រសាសន៍ថា “ខ្ញុំរីករាយណាស់ដែលអង្គការ ខេប បានបន្តគម្រោងលើកកម្ពស់ការរៀនពេញមួយជីវិតនៅក្នុងដំណាក់កាលទី២នេះក្នុងស្រុកអណ្តូងមាស និងស្រុកបរកែវ។ ខ្ញុំបានជំរាបជូនដល់ឃុំ នាយកសាលា គ្រូបង្រៀន និងអ្នកពាក់ព័ន្ធឱ្យចូលរួមសហការ និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ”។
គម្រោង EQUAL-i3L ទទួលបានជំនួយហិរញ្ញប្បទានពីអង្គការភ្លែនអន្តរជាតិ និងប្រតិបត្តិដោយអង្គការ ខេប រយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៧៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ