ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីរាត្រីជួបមាតាបិតាសិស្ស

Date : 2016-08-05
Facebook Twitter Google+ LinkedIn

នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ គម្រោងសាលារៀនដៃគូ (BSI) បានរៀបចំព្រឹត្តិការណ៍រាត្រីជួបមាតាបីតាសិស្ស ដោយធ្វើការសហការជាមួយវិទ្យាល័យ ហ៊ុន សែន កំពង់ចាម (សាលារៀនអនុវត្ត) ដើម្បីធ្វើការបង្ហាញអំពីស្នៃដៃសិស្សានុសិស្សដែលកំពុងរៀន ជូនដល់មាតាបិតា និងអាណាព្យាបាលបានទស្សនា និងរៀនពីកូនៗរបស់ពួកគាត់វិញ ហើយវាក៏ជាការផ្តល់ឱកាសដល់ពួកគាត់សម្រាប់ស្គាល់លោកគ្រូអ្នកគ្រូ និងសាលារៀនបានច្បាស់ប្រសើរជាងមុន។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន មាតាបិតា និងអាណាព្យាបាលមានការរវល់នឹងការងាររកស៊ីច្រើននៅពេលថ្ងៃ ហើយបានធ្វើឱ្យពួកគាត់មានការពិបាកក្នុងការតាមដាន និងវាយតម្លៃអំពីការសិក្សារបស់កូនៗជាមួយសាលារៀន។​

 

ដូច្នេះ សាលាអនុវត្តបានធ្វើការរបៀបចំបង្កើតកម្មវិធីជួបជុំពេលល្ងាច ដើម្បីអញ្ជើញមាតាបិតាសិស្សចូលរួម។ មានមាតាបិតា និងអាណាព្យាបាលសិស្សរាប់សិបនាក់បានចូលរួមក្នុងកម្មវិធីនេះ ទស្សនាកម្មវិធីសម្តែងរបស់កូនៗ និងមើលការធ្វើពិសោធន៍ ការពិពណ៌កំណាព្យ គម្រោងអាគារច្រើនជាន់ សួនកំសាន្ត ទីលានបាល់ទាត់ ការរាំច្រៀង ការធ្វើបទបង្ហាញអំពីការសិក្សាស្រាវជ្រាវតាម LCD ការសម្តែងល្ខោនអប់រំខ្លីៗ ការបង្ហាញពីចំណាប់អារម្មណ៍លោកគ្រូអ្នគ្រូ គណៈគ្រប់គ្រងសាលា មតិមាតាបិតា ជាពិសេស កម្មវិធីបំណិតជីវិតការធ្វើនំឡើង…។ល។ បន្ទាប់ពីការបង្ហាញ សម្តែងល្ខោនអប់រំខ្លីៗ និងការបញ្ចាំងវីដេអូស្នាដៃសិស្សរួចមក ក៏មានប្រគុំតន្ត្រីសម័យរាំច្រៀងកំសាន្តបន្ថែម។ មាតាបិតាបានដើរទៅទស្សនាបន្ទប់រៀន ជួបគ្រូៗ លោកនាយក និងទស្សនាការពិពណ៌ស្នាដៃរបស់កូនៗពួកគាត់ ដោយមានការពន្យល់បង្ហាញពីក្រុមសិស្សនីមួយៗអំពីគ្រឿងបរិក្ខាសិក្សា មណ្ឌលព័តមាន និងវិធីសាស្រ្តប្រើប្រាស់…។ល។ នៅចុងបញ្ចប់នៃកម្មវិធី មាតាបិតាបានសម្តែងសេចក្តីអបអរសាទរចំពោះលោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រង់សាលារៀន ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យពួកគាត់បានស្គាល់លោកគ្រូអ្នកគ្រូ និងកន្លែងដែលកូនៗរបស់ពួកគេសិក្បាបានច្បាស់។

 

លោក លី ម៉េងសាន ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក៏បានត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីនេះដើម្បីទទួលស្គាល់នូវកម្មវិធីដែលរៀបចំដោយសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ដូចជា៖ ការសម្តែងល្ខោនអប់រំឆ្លុះបញ្ចាំងខ្លីៗ ការធ្វើបទបង្ហាញ និងការធ្វើពិសោធន៍ផ្ទាល់។

 

កម្មវិធីរាត្រីជួបមាតាបិតាសិស្សនេះត្រូវបានរៀបចំនៅសាលាអនុវត្តជាលើកទីពីរ ហើយសាលានឹងរៀបចំកម្មវិធីជារៀងរាល់ឆ្នាំដើម្បីធ្វើយ៉ាងណាឱ្យមាតាបិតា និងអាណាព្យាបាលសិស្សមានទំនាក់ទំនងស្និទស្នាលជាមួយលោកគ្រូអ្នគ្រូ និងសាលារៀន៕

 

សូមចុចត្រង់នេះដើម្បីមើលរូបភាពសកម្មភាពច្រើនទៀត!

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ