ព័ត៌មាន និងព្រឹត្តិការណ៍
សកម្មភាពប្រជុំមាតាបិតានៅសាលាមត្តេយ្យជំនាន់ថ្មីក្នុងគម្រោង TRAC III
Date : 2022-12-06ក្នុង១ឆ្នាំមានការប្រជុំមាតាបិតាចំនួន៣ដងលើកទី១នៅដើមឆ្នាំ លើកទី២នៅពាក់កណ្តាលឆ្នាំនិងលើកទី៣នៅចុងឆ្នាំ។ ការប្រជុំលើកទី១បង្ហាញពីគោលបំណងនៃការប្រជុំ របាយការណ៍សង្ខេបពីលទ្ធផលសិក្សា សមិទ្ធផលឆ្នាំចាស់ និងស្ថិតិសិស្ស គ្រូ ថ្នាក់ ឆ្នាំសិក្សាថ្មី សង្ខេបពីសាវតា ណែនាំឱ្យស្គាល់ពីល្បែងមត្តេយ្យសិក្សា ផលប្រយោជន៍នៃការចេះអាន និងផលប៉ះពាល់នៃការមិនចេះអាន បង្ហាញពីការអភិវឌ្ឍន៍របស់កុមារ សារះសំខាន់នៃការចូលរួមសកម្មភាពផ្សេងៗក្នុងសាលារៀន ការជជែកពីដំណើរការជួសជុលបន្ទប់ និងការបំពាក់គ្រៀងសង្ហារឹមការ និងពន្យល់ពីការថែទាំបន្ទប់ និងសម្ភារក្នុងសាលារៀនបន្ទាប់ពីមានបន្ទប់រៀនស្អាត។
ការប្រជុំលើកទី២ បង្ហាញពីសារៈសំខាន់នៃការក្លាយជាមនុស្សពេញវ័យចំពោះកុមារ ទំនាក់ទំនងរវាងសាលា និងមាតាបិតាសិស្ស ដើម្បីបង្កើនទំនាក់ទនងល្អជាមួយមាតាបិតា គ្រូត្រូវធ្វើអ្វីខ្លះ តួនាទីរបស់មាតាបិតា (ឬអាណាព្យាបាល) ការចូលរួមចំណែករបស់មាតាបិតានៅតាមផ្ទះ សារៈសំខាន់នៃការអភិវឌ្ឍខួរក្បាល ក្នុងដំណាក់កាលដំបូង សកម្មភាពដែលអាណាព្យាបាល និងអ្នកមើលថែកុមារមិនគួរធ្វើ សកម្មភាពដែលអាណាព្យាបាល និងអ្នកមើលថែកុមាគួរធ្វើ គឺសម្ភារដែលអាណាព្យាបាលគួរលេងជាមួយកូននៅផ្ទះ ពិភាក្សាក្រុម និងអនុវត្តលេងល្បែងជាមួយកូនៗ។
ការប្រជុំលើកទី៣ គឺបង្ហាញអំពីសមត្ថភាពរបស់កុមារ (ការច្រៀងចមៀងនិងកាយវិកា ការអាន ព្យញ្ជនៈ និងលេខ ការលេងខ្ទប់ពាក្យប្រណាំងគ្នា) ការលេងល្បែងរួមគ្នារវាងកុមារ និងអាណាព្យាបាល ការប្រកួតលេងល្បែងកំសាន្តជាក្រុមរបស់កុមារ ការបង្ហាញពីទឹកចិត្តរបស់កុមារចំពោះគ្រូ និងអាណាព្យាបាល និង កម្មវិធីចែកប័ណ្ណសរសើរដល់កុមារដែលពូកែ និងកុមារដែលចូលរួមសកម្មក្នុងសាលារៀន និងជួយការងារសាលា មិត្តភក្តិ និងជជែកគ្នាពីការជួយបង្រៀនកូននៅផ្ទះពេលវិស្សមកាល។
ការប្រជុំមាតាបិតាក្នុងគោលបំណងធំចង់ឱ្យមាតាបិតាដឹងអ្វីៗដែលសាលាមាន សារៈសំខាន់នៃការចូលរួមរបស់មាតាបិតា និងការជួយបង្រៀនកូននៅផ្ទះ ដឹងពីការអភិវឌ្ឍរបស់កុមារនៅដំណាក់កាលដំបូង មាតាបិតាយល់ច្បាស់អំពីតួនាទីរបស់ខ្លួន របស់គ្រូ និងតួនាទីរបស់សហគមន៍ចំពោះសាលារៀន។
គម្រោង TRAC III បានអនុវត្តលើសាលាមត្តេយ្យនៅក្នុងបឋមសិក្សាចំនួន៦ គឺសាលាបឹងត្រាវ សាលាតាំងស្រី សាលាអ្នកតាស្នឹង ស្ថិតក្នុងខេត្តកំពង់ចាម សាលាជៀស សាលារកាពប្រាំ និងសាលាគ្រញូង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។
សកម្មភាពនេះបានអនុវត្តទៅតាមគោលបំណងគម្រោងត្រាក់៣ ដែលមានបំណងបង្កើនកម្រិតអានរបស់កុមារដែលចាំបាច់ និងទទួលបាននូវជំនាញអានតាមរយៈវិធីសាស្ត្រមួយដែលសំដៅលើបរិស្ថានរៀនសូត្ររបស់កុមារ បរិស្ថានថ្នាក់រៀនទាំងស្រុង និងមានការវាយតម្លៃទៀតទាត់ ព្រមទាំងមានការចូលរួមបង្ហាត់បង្រៀនពីឪពុកម្តាយនៅផ្ទះ។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ