ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាថ្នាក់ជាតិស្តីពី “ការផ្សព្វផ្សាយឯកសារបំណិនជីវិត” តាមប្រព័ន្ធអនឡាញ (Zoom)

Date : 2021-07-05
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំខែ២០២១ គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី (LSLAG) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការផ្សព្វផ្សាយឯកសារបំណិនជីវិត” តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះមានសមាសភាពចូលរួមប្រមាណជា ១១៦នាក់ មកពី ២៥ រាជធានី-ខេត្ត រួមមានៈ ប្រធាននិងមន្ត្រីនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ប្រធានការិយាល័យនៃនាយកដ្ឋានបឋមសិក្សា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន មន្ត្រីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធាន-អនុប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយក/ នាយករងសាលា គ្រូបង្រៀន តំណាងពីម្ចាស់ជំនួយរបស់ក្រុមហ៊ុន Gap Inc. និងអ្នកពាក់ព័ន្ធដទៃទៀត។

 

កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយឯកសារបំណិនជីវិតទាំង ៨ម៉ូឌុលដែលក្រសួង អប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ជាឯកសារជំនួយដល់ការរៀន និងបង្រៀននៅតាមសាលារៀនមធ្យមសិក្សាចំណេះទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម អ៊ឹម កុច បានមានប្រសាសន៍ថា “ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បមធ៌ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីអប់រំបំណិតជីវិតសម្រាប់កុមារីពេញវ័យ និងវ័យជំទង់នេះគឺជាជំនួយដល់សាលារៀនសហគមន៍ និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងការៀបចំឱ្យមានសៀវភៅ សម្ភារៈឧបទ្ទេសដើម្បីដំណើរការអនុវត្តកម្មវិធីបំណិនជីវិតនេះ តាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងធានាបាននូវនិន្តរភាព”៕

 

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ