ព័ត៌មាន និងព្រឹត្តិការណ៍

ការប្រជុំបង្កើតកិច្ចសហការដ៏មានសក្តានុពលក្នុងការអប់រំឌីជីថល

Date : 2024-08-20
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំអង្គការ ខេប បានដឹកនាំមន្ត្រីរបស់ខ្លួនចូលរួមប្រជុំជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រោមអធិបតីភាពឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ នៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក្នុងរាជធានីភ្នំពេញ ដោយមានគោលបំណងពិភាក្សាអំពីកិច្ចសហការដ៏មានសក្តានុពលក្នុងការអប់រំឌីជីថល។ ការស្វែងរកវិធីធ្វើកិច្ចសហការគ្នាសម្រាប់អភិវឌ្ឍន៍មាតិកា គរុកោសល្យ និងបច្ចេកវិទ្យាជាមួយនឹង EBC និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធឌីជីថលពី MPTC។

 

ក្រោយពីកិច្ចប្រជុំនេះ ក្រុមការងារអង្គការ ខេប និងស្ថាប័ន EBC នឹងឈានទៅការពិភាក្សាលម្អិត ឆ្ពោះទៅរកការចុះអនុស្សារណៈយោគយល់គ្នា (MoU) មួយក្នុងការបង្កើតភាពជាដៃគូផ្លូវការ។ កិច្ចសហការនេះនឹងនាំមកនូវភាពជឿនលឿនយ៉ាងសំខាន់ក្នុងការអប់រំឌីជីថលក្នុងប្រទេសកម្ពុជា។ ក្រុមបច្ចេកទេសរបស់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា និងក្រុមអ្នកបច្ចេកទេសរបស់អង្គការ ខេប នឹងសហការរួមគ្នាដើម្បីលើកកម្ពស់ការបង្កើតមាតិកាអប់រំកាន់តែច្រើន និងមានប្រយោជន៍សម្រាប់លោកគ្រូអ្នកគ្រូ កុមារ យុវជន និងអ្នកសិក្សាស្រាវជ្រាវទូទៅ ជាពិសេសយើងអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅបានរហ័ស។

 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកូរ៉េបានចាប់ផ្តើមគម្រោងបង្កើតគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា (EBC) នៅក្នុងឆ្នាំ២០២០។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ