ព័ត៌មាន និងព្រឹត្តិការណ៍

ទស្សនកិច្ចសិក្សាស្វែងយល់ពីសមាជិកសភាជាតិ

Date : 2016-01-21
Facebook Twitter Google+ LinkedIn
នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ អង្គការ ខេប បានរៀបចំទទួលស្វាគមន៍សមាជិកសភាជាតិដ៏កក់ក្តៅក្នុងដំណើរទស្សនកិច្ចសិក្សានៅសាលាជំនាន់ថ្មី ឫសាលាអនុវត្ត ដែលគាំទ្រដោយគម្រោង សាលារៀនដៃគូ ដែលបានទទួលថវិកាគាំទ្រពីម្ចាស់ជំនួយជាច្រើន រួមមាន៖ អង្គការមូលនិធិអូកទ្រី/Flight Center សមាគមចិន មូលនិធិ Breteau ម្ចាស់ជំនួយឯកជន ក្រុមហ៊ុន Apple Corporation ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងមានកិច្ចសហការដ៏ល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយមានគោលបំណងចូលរួមជួយរដ្ឋាភិបាលដោះស្រាយបញ្ហាកំណែទម្រង់អប់រំនៅកម្ពុជា។ 

ពោរពេញទៅដោយស្នាមញញឹមសប្បាយរីករាយក្នុងការមើលឃើញការច្នៃប្រឌិតថ្មីរបស់សាលារៀនជំនាន់ថ្មី រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធសាលា កម្មវិធីសិក្សា សម្ភារៈបង្រៀន និងរៀនល្អទំនើប ជាដើម...។ល។ ឯឧត្តម យ៉ែម បុញ្ញឫទ្ធិ អមដំណើរដោយប្រតិភូមួយចំនួនមកទស្សនកិច្ចនៅសាលាជំនាន់ថ្មី បានមានប្រសាសន៍ថា “សាលាជំនាន់ថ្មី (New Generation School) ឬសាលាគំរូ គឺជារបៀបថ្មីមួយ ក្នុងការកែប្រព័ន្ធអប់រំកម្ពុជា ដោយប្រែក្លាយពីប្រព័ន្ធអប់រំមានស្តង់ដារអប្បបរមា ទៅជាប្រព័ន្ធអប់រំស្តង់ដារអតិបរមា ដែលធានាបាននូវគុណភាពសិក្សា និងផលិតបាននូវធនធានមនុស្សជំនាន់ថ្មីដ៏ល្អក្នុងសតវត្សន៍ទី២១នេះ។” ឯកឧត្តមបានបន្តទៀតថា “

ជារួម គំនិតផ្តួចផ្តើមនៃសាលាជំនាន់ថ្មី គឺជាប្រព័ន្ធអប់រំមួយ ដែលមានការចូលរួមអំពីភាគីរដ្ឋ ភាគីអង្គការដៃគូរ និងភាគីមាតាបិតាសិស្ស ដោយរកធនធានក្នុងមូលដ្ឋាន ដើម្បីប្រែក្លាយប្រព័ន្ធអប់រំដែលមានស្តង់ដារទាប ទៅជាប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ ក្នុងរយៈពេលខ្លីឆាប់រហ័ស ជាពិសេសក្នុងករណីដែលរដ្ឋខ្វះខាតនូវមធ្យោបាយក្នុងការធ្វើកំណែទម្រង់ ប្រព័ន្ធអប់រំឲ្យមានគុណភាពខ្ពស់ក្នុងរយៈពេលខ្លី។ 

ប្រព័ន្ធនេះ គឺជួយឲ្យរដ្ឋសម្រេចគោលដៅអប់រំជាតិ បានឆាប់រហ័សក្នុងរយៈពេលខ្លី ហើយធ្វើឲ្យគុណភាពសិស្សឆ្លើយតបនឹងតម្រូវការទីផ្សារ លើសពីនេះធ្វើឲ្យបរិយាកាសសាលា និងការអប់រំមានលក្ខណៈស្និទ្ធស្នាល ទាក់ទាញ ឆ្លាតវៃ ដើរទាន់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងពិភពលោក។"


ទស្សនកិច្ចនេះបានផ្តល់ការលើកទឹកចិត្តបន្ថែមទៀតដល់អង្គការ ខេប ដើម្បីធ្វើការងារលំបាកជាមួយដៃគូអភិវឌ្ឍផ្សេងៗ និងរដ្ឋាភិបាលដើម្បីកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា។ ប្រព័ន្ធសាលាល្អនេះមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីអ្នក។ 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ