ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប បានរៀបចំប្រជុំក្រុមប្រឹក្សាភិបាល

Date : 2017-01-25
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ អង្គការ ខេប បានរៀបចំប្រជុំក្រុមប្រឹក្សាភិបាលនៅការិយាល័យកណ្តាល ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយពិភាក្សា និងផ្តោតសំខាន់ទៅលើការគ្រប់គ្រងអង្គការ ខេប និងការធ្វើបច្ចុប្បន្នភាពគម្រោង។ អង្គប្រជុំនេះត្រូវបានអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាភិបាលចំនួន ៥រូបនាពេលបច្ចុប្បន្ន និងការអញ្ជើញចូលរួមពីសមាជិកថ្មីចំនួន ២រូបទៀតក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីលើកកម្ពស់ការធ្វើផែនការ និងដឹកនាំអង្គការ ខេប ឱ្យទទួលបានជោគជ័យតាមផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៥-២០១៩) សម្រាប់ឆ្លើយតបនឹងតម្រូវការការងារគ្រប់គ្រងគម្រោងអប់រំជាក់ស្តែង។ ក្រុមប្រឹក្សាភិបាលបានលើកការងារថ្មីៗ និងការងារដែលកំពុងអនុវត្តមកពិភាក្សាដើម្បីពង្រឹងសមត្ថភាពអង្គការបន្ថែម។ ដូច្នេះ​ អង្គការ ខេប មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧រូបនៅក្នុងឆ្នាំ២០១៧៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ