ព័ត៌មាន និងព្រឹត្តិការណ៍
អង្គការ ខេប ចាប់ផ្តើមប្រារព្ធខួប ២០ឆ្នាំរបស់ខ្លួន
Date : 2019-04-05ការរៀបចំធ្វើកម្មវិធីវិបស្សនាបុគ្គលិកប្រចាំឆ្នាំ ខួប២០ឆ្នាំរបស់ខ្លួន អង្គការ ខេប បានចាប់ផ្តើមរៀបចំអង្គប្រជុំផ្លូវការ ឬកម្មវិធីវិបស្សនានៃខួបលើកទី២០ របស់ខ្លួន។ អង្គការ ខេប ត្រូវបានបង្កើតឡើងដោយនាយកប្រតិបត្តិបច្ចុប្បន្នគឺលោក សៅ វណ្ណា នៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ១៩៩៩ ដោយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃដើម្បីដំណើរការសកម្មភាពស្របច្បាប់។ បច្ចុប្បន្ននេះ អង្គការ ខេប បានវិនិយោគលើការអប់រំកុមារ និងយុវវ័យកម្ពុជាអស់រយៈពេល២០ឆ្នាំមកនេះ។ មានការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលបានបង្ហាញថា ៥០% នៃពួកគេបានបរាជ័យក្នុងឆ្នាំប្រតិបត្តិការដំបូង ហើយ ៨០% បានបរាជ័យប្រតិបត្តិការក្នុងរយៈពេល៥ឆ្នាំ។ ជាក់ស្តែង អង្គការ ខេប បានវិវឌ្ឍន៍ខ្លួនដល់២០ឆ្នាំដែលជារឿងមិនធម្មតានោះឡើយ ហើយជាសក្ខីភាពនៃថាមពលខ្លាំងខ្លារបស់ខ្លួន។ បច្ចុប្បន្ននេះ ខេប គឺជាអង្គការក្រៅរដ្ឋាភិបាលមួយធំបំផុតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនៅក្នុងវិស័យអប់រំនៅកម្ពុជា ដែលមានចំណូលថ្មីសរុបជាង ៣,៥លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៨ ហើយមានគម្រោងប្រតិបត្តិការចំនួន ១៨ និងបុគ្គលិកជាង១០០នាក់។ អង្គការ ខេប មានការរីកចម្រើនផ្នែកថ្នាក់គ្រប់គ្រងដោយមាននាយកប្រតិបត្តិ និងទីប្រឹក្សាក្នុងពេលដំណាលគ្នា ដែលបានកាន់តំណែងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្របពេលដែលបុគ្គលិកវ័យក្មេងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងស្ថាប័ននេះ។ អ្នកគ្រប់គ្រងគម្រោងភាគច្រើនមានអាយុក្រោម៤០ឆ្នាំ។ អង្គការ ខេប បានចាប់ផ្តើមទសវត្សរ៍ទី៣របស់ខ្លួន ហើយភាពជាអ្នកអ្នកដឹកនាំបច្ចុប្បន្នបានបង្កើតឱ្យមានអ្នកដឹកនាំជំនាន់ថ្មីជនជាតិកម្ពុជា ដើម្បីគ្រប់គ្រងអង្គការ ខេប បន្តដោយមានការប្តេជ្ញាចិត្តខ្ពស់ និងអនុវត្តទៅតាមបេសកកម្មរបស់ខេប៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ