ព័ត៌មាន និងព្រឹត្តិការណ៍
និស្សិតអាហារូបករណ៍អង្គការ ខេប ទទួលជ័យលាភីពីកម្មវិធីប្រកួតប្រជែង BODA Book Review
Date : 2018-05-20នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ និស្សិតអាហារូបករណ៍ចំនួន៦នាក់បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាមួយសិស្សទាំង៣៤នាក់ផ្សេងទៀតក្នុងកម្មវិធីប្រកួតប្រជែង BODA Book Review ដែលឧបត្ថម្ភដោយ BODA Initiative។ កម្មវិធីនេះបានរៀបចំឡើងនៅសាកលវិទ្យាល័យ វេស្ទើន សាខាខេត្តកំពង់ចាម។ និស្សិតអាហារូបករណ៍ចំនួន៤នាក់ រួមមាន៖ កញ្ញា ផន សុភ័ក្ររ័ត្ន កញ្ញា ភី វិច្ឆិកា កញ្ញា តុល ជាវ័យ និងកញ្ញា សេង ផាន់នី បានទទួលជ័យលាភីពីកម្មវិធីប្រកួតប្រជែង BODA Book Review។ កម្មវិធីនេះរៀបចំធ្វើឡើងក្នុងគោលបំណងពង្រឹងការអានសៀវភៅដោយធ្វើការឆ្លុះបញ្ចាំងអត្ថន័យរួមបន្ទាប់ពីអានរួច។
អង្គការ ខេប សូមសម្តែងសេចក្តីត្រេកអរចំពោះជ័យជំនះនេះ ទោះបីនិស្សិតទាំង៦នាក់មិនជាប់ទាំងអស់ក៏ដោយ ក៏វាជាចូលរួមលើកកម្ពស់អំណាននៅកម្ពុជា ជាពិសេស យុវតីវ័យក្មេងដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ ជំនាញ និងរបៀបដឹកនាំជីវិតផ្ទាល់ខ្លួនតាមរយៈការទទួលបានការអប់រំត្រឹមត្រូវប្រកបដោយគុណភាព និងមានឱកាសដើម្បីបង្ហាញសមត្ថភាពទាំងក្នុងពេលកំពុងសិក្សា និងពេលបញ្ចប់ការសិក្សា។ ដូច្នេះ ការបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់ឱ្យយុវជនកម្ពុជាមានឱកាសបង្ហាញពីសមត្ថភាពគឺជាការរួមចំណែកដ៏មានប្រសិទ្ធិភាពក្នុងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ អង្គការ ខេប សូមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស និងនិស្សិតអាហារូបករណ៍ទាំងអស់ខិតខំរៀនសូត្រ និងហ៊ានចូលរួមបង្ហាញសមត្ថភាពខ្លួនក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ