ព័ត៌មាន និងព្រឹត្តិការណ៍
ដំណើរទស្សនកិច្ចសិក្សាសិស្សគម្រោងសាលារៀនជំនាន់ថ្មីនៅប្រទេសថៃ
Date : 2018-04-24អង្គការ ខេប បានបញ្ជូនសិស្សគម្រោងសាលារៀនជំនាន់ថ្មីចំនួន៣១នាក់ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃរយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ដល់ ២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងចូលរួមសិក្សាស្រាវជ្រាវកម្មវិធីសិក្សា និងបទពិសោធន៍ថ្មីៗជាច្រើនក្នុងការតាំងពិពណ៌សមិទ្ធិផលរបស់និស្សិត KMITL និងស្វែងយល់អំពីវប្បធម៌អាស៊ាន។ សិស្សគម្រោងសាលារៀនជំនាន់ថ្មីទាំងនេះមានការចាប់អារម្មណ៍ខ្លាំងដោយបានផ្លាស់ប្តូរការអប់រំជាមួយនិស្សិតថៃ ហើយនិងបានយល់ជ្រាបអំពីរបៀបដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅប្រទេសថៃ។
ស្រីកែវ សុភ័ក្រត្រា ជាសិស្សមកពីវិទ្យាល័យ ព្រះស៊ីសុវត្ថិ បាននិយាយថា គាត់សប្បាយចិត្តយ៉ាងខ្លាំង និងចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនេះ ព្រោះនិស្សិត KMITL ពិតជាបានខំធ្វើបទបង្ហាញអំពីការសិក្សាប្រើប្រាស់បច្ចេកវិទ្យាដោយគំនិតបង្កើតថ្មី និងការប្រើប្រាស់ឧបករណ៍ទំនើបៗ។ អ្នកធ្វើបទបង្ហាញទាំងអស់មានលក្ខណៈរហ័សរហួន រស់រវើក និងបត់បែន។ សុភ័ក្រត្រាបាននិយាយថា "ខ្ញុំបានរៀនសូត្រអំពីអត្ថប្រយោជន៍ស្ពីរ៉ូលីណាដែលសិស្សថៃបានបង្ហាញ ព្រោះគេប្រើប្រាស់ស្ពីរ៉ូលីណាជាអាហារ និងជាឱសថសម្រាប់ព្យាបាលជម្ងឺ"។ សុភ័ក្រត្រាបន្តថា "ខ្ញុំបានរៀនអំពីវិធីសាស្រ្តធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបានផ្តល់នូវចំណេះដល់ខ្ញុំបន្ថែមទៀតផងដែរ។ សិស្សថៃពន្យល់ថា គេប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងការធ្វើកសិកម្ម។ ម្យ៉ាងវិញទៀត សិស្សថៃប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងសិស្សនៅកម្ពុជាយើងក្នុងសិក្សានៅឧត្តមសិក្សា"។
បន្ទាប់ពីមានការអញ្ជើញពីសាកលវិទ្យាល័យ King Mongkut Institute of Technology មានប្រទេសចំនួន៦បានបញ្ជូនសិស្សរបស់ខ្លួនទៅចូលរួមកម្មវិធីបោះជំរុំវិស្សមកាល King Mongkut – ASEAN រួមមាន៖ ប្រទេសកម្ពុជា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ភូមា និងឥណ្ឌា ដើម្បីធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីសិក្សា និងវប្បធម៌ទៅវិញទៅមក។ លើសពីនេះទៀត សិស្សសាលារៀនជំនាន់ថ្មីបានធ្វើទំនាក់ទំនងល្អជាមួយសិស្សដែលមកពីបណ្តាប្រទេសទាំង៥ប្រកបដោយកិច្ចសហការ និងសាមគ្គីគ្នាល្អ។ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ពួកគេអាចទំនាក់ទំនងទៅវិញទៅមកដើម្បីផ្លាស់ប្តូរការអប់រំដ៏ប្រសើរ។
ដំណើរទស្សនកិច្ចសិក្សានេះត្រូវឧបត្ថម្ភគាំទ្រដោយគម្រោងសាលារៀនជំនាន់ថ្មីដោយសហការជាមួយសាលារៀនប្រទេសថៃ ដើម្បីជួយឱ្យនិស្សិតខ្មែរមានឱកាសសិក្សាអំពីអ្វីដែរថ្មីៗ និងវប្បធម៌របស់ប្រទេសអាស៊ាន។ សិស្សសាលារៀនជំនាន់ថ្មីបានពេញចិត្តយ៉ាងខ្លាំងនូវអ្វីដែលពួកបានឃើញពិភពលោកខាងក្រៅកំពុងវិវត្តរីកចម្រើន៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ