ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប បាបរៀបចំអង្គប្រជុំប្រចាំឆ្នាំ២០១៨ នៅក្នុងខេត្តកំពង់ចាម

Date : 2018-04-09
Facebook Twitter Google+ LinkedIn

អង្គការ ខេប បានរៀបចំអង្គប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទ-អង្គារ ទី៩-១០រោច ខែចេត្រ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៩-១០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ អង្គប្រជុំនេះមានគោលបំណងពិនិត្យសារឡើងវិញនូវការអនុវត្តការងារក្នុងរយៈពេលមួយឆ្នាំកន្លងមក និងដើម្បីពង្រឹងសមត្ថភាពបុគ្គលិក ជាពិសេស ពង្រឹងទំនាក់ទំនងរវាងបុគ្គលិកនិងបុគ្គលិក​ ព្រមទាំងអង្គការ ខេប។​ អង្គការ ខេប បានដំណើរការអស់រយៈពេលជិត៣ទសវត្សហើយក្នុងការជួយអភិវឌ្ឍការអប់រំដល់កុមារ និងយុវជនកម្ពុជា។ ក្នុងពេលបច្ចុប្បន្ននេះ អង្គការ ខេប មានបុគ្គលិសរុបប្រមាណជាង១០០នាក់ ដែលកំពុងធ្វើការងារយ៉ាងសកម្មក្នុងកម្មវិធីអប់រំក្នុងប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា គឺតម្រូវឱ្យធ្វើផែនការការងារ និងកែលម្អការងារក្នុងពេលបច្ចុប្បន្ននេះឱ្យកាន់តែប្រសើរឡើង។ ជាលទ្ធផល អង្គប្រជុំប្រចាំឆ្នាំនេះបានផ្តល់ជាមេរៀន និងបទពិសោធន៍ជាផ្លែផ្កាជាច្រើន ដើម្បីឱ្យបុគ្គលិកទាំងអស់ពង្រីក និងពង្រឹងបណ្តាញការងារនៅតំបន់គោលដៅរៀងៗខ្លួន។

 

ឆ្លើយតបនិងប្រសិទ្ធភាពការងារ អង្គការ ខេប ក៏បានរៀបចំជួបជុំបរិភោគអាហារសាមគ្គីនៅចុងបញ្ចប់នៃអង្គប្រជុំប្រចាំឆ្នាំ ដែលជាការណ៍មួយធ្វើឱ្យបុគ្គលិកទាំងអស់នៅក្នុងគម្រោងអង្គការមានភាពសប្បាយរីករាយជាមួយគ្នា និងបង្កើនសាមគ្គីភាពល្អ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ