ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាពិគ្រោះយោបល់កម្មវិធីសិក្សា ICT
Date : 2024-05-25“ថ្ងៃនេះគឺជាសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ហើយដែលយើងបានធ្វើការសិក្សាលើមុខវិជ្ជា ICT ដោយផ្តោតពីថ្នាក់ទី៧ដល់ទី១១។ យើងសិក្សាអំពី Network, WAN, LAN និងពាក់ព័ន្ធនឹងប្រព័ន្ធរូបូទី (Robotics) និងប្រព័ន្ធកូដ១០។ សម្រាប់ថ្នាក់ទី១១ដែលយើងកំពុងរៀបចំកម្មវិធីសិក្សានេះ គឺវាអាចដូចទៅនឹងកម្រិតសាកលវិទ្យាល័យដែលនៅក្នុងឆ្នាំទី១ គេឱ្យសិក្សាមុខវិជ្ជា ICT ហ្នឹងដែរ។ បើប្រៀបធៀបទៅនឹងការសិក្សារបស់ខ្ញុំនៅសាកលវិទ្យាល័យ គឺសិក្សាលើចំណុចគោលៗទេ ប៉ុន្តែសិក្ខាសាលាថ្ងៃនេះ ខ្ញុំបានសិក្សាលម្អិតច្បាស់ទៅលើប្រព័ន្ធគោលពីរ ដេស៊ីម័រ ហើយនឹងអុកតា ជាពិសេសការសរសេរកូដនៅក្នុងកម្មវិធី Python ព្រមទាំងសិក្សាទៅលើប្រព័ន្ធ Network (ដូចជា WAN, MANs និង LAN។ លោកគ្រូអ្នកគ្រូដែលចូលរួមសិក្ខាសាលានៅថ្ងៃនេះ គឺមានសមត្ថភាពខ្ពស់ជាងមុនដោយសារបានសិក្សាបន្ថែមពីកម្មវិធី NOREC Exchange ពីប្រទេសបង់ក្លាដេស។ ដោយសារយើងដាក់កម្មវិធីនេះទៅក្នុងសាលារៀនជំនាន់ថ្មីទាំង៦សាលានៅកម្រិតវិទ្យាល័យ កូនសិស្សមានសមត្ថភាពផ្នែក ICT ខ្ពស់ជាងឆ្នាំមុន។ ប្រសិនបើកម្មវិធីនេះដាក់ចូលទៅក្នុងសាលារៀនផ្សេងក្រៅពីសាលារៀនជំនាន់ថ្មីទៀតនោះ វារឹតតែធ្វើឱ្យសិស្សរបស់យើងកាន់តែមានសមត្ថភាព”។ ខាងលើនេះគឺជាការលើកឡើងដោយអ្នកគ្រូ ស៊ិន ឡៃហ៊ាង ជាគ្រូប្រឹក្សាគរុកោសល្យ និងគ្រូបង្រៀន ICT នៅសាលារៀនជំនាន់ថ្មីក្រុងកំពង់ចាម នៅក្នុងអំឡុងពេលសិក្ខាសាលាពិគ្រោះយោបល់កម្មវិធីសិក្សា ICT នៃកម្មវិធីផ្លាស់ប្តូរបទពិសោធន៍បុគ្គលិក (NOREC Exchange Program) ដែលរៀបចំឡើងដោយអង្គការ ខេប នៅសាលប្រជុំក្រុមហ៊ុនធនធានអប់រំ (TTO) កាលពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងក្រុងកំពង់ចាម។ សិក្ខាសាលានេះមានសិក្ខាកាមដែលជាគ្រូបង្រៀន ICT មកពីសាលារៀនជំនាន់ថ្មី និងបុគ្គលិកអង្គការ ខេប សរុបចំនួន២១នាក់។
សិក្ខាសាលានេះបានផ្តល់ជូនលោកគ្រូអ្នគ្រូ ICT នូវគំនិត ចំណេះដឹង និងបទពិសោធន៍ពីកម្មវិធីសិក្សាថ្មីមកពីបង់ក្លាដេស និងដើម្បីបញ្ចូលផ្នែកកម្មវិធីសិក្សាថ្មីៗដែលល្អទាំងនេះទៅក្នុងកម្មវិធីសិក្សាធម្មតា ហើយកាត់បន្ថយចំណុចខ្វះខាតនៅក្នុងកសារសិក្សាបែបឌីជីថលក្នុងចំណោមសិស្ស ជាពិសេស ICT សម្រាប់វិជ្ជាជីវៈ។
កម្មវិធីផ្លាស់ប្តូរបទពិសោធន៍បុគ្គលិកនេះគាំទ្រដោយទីភ្នាក់ងារ NOREC។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ