ព័ត៌មាន និងព្រឹត្តិការណ៍
គម្រោង IBEC បានរៀបចំពិធីចែកវិញ្ញាបនបត្រស្តីពី ភាពជាមេដឹកនាំល្អ និងការគ្រប់គ្រងសាលារៀន
Date : 2013-06-27គម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា (IBEC)ដែលគាំទ្រមូលនិធិ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអវឌ្ឍអន្តរជាតិ (USAID) និងបានប្រតិ បត្តិការដោយអង្គការអប់រំពិភពលោក(WE) មានកិច្ចសហការជិតស្និទជាមួយ អង្គការសកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា (KAPE) បានរៀបចំពិធីចែក វិញ្ញាបនប័ត្រនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៣ នៅខេត្តកំពង់ចាម ដើម្បីផ្តល់ ជូនលោកគ្រូអ្នកគ្រូ និងនាយកសាលា ដែលបានចូលរួមក្នុងវគ្គសិក្ខាសាលា ស្តីពីការគ្រប់គ្រងសាលារៀន និងភាពជាអ្នកដឹកនាំ ដែលបានបណ្តុះបណ្តាល ដោយគម្រោង IBEC។ មន្ត្រីរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមមាន ឯកឧត្តម ណាត ប៊ុនរឿន តំណាង USAID គរុសិស្ស និងនិស្សិតអាហារូប ករណ៍អង្គការខេប លោកគ្រូអ្នកគ្រូ នាយកសាលា អាជ្ញាធរដែនដី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អង្គការអប់រំពិភពលោក និងអង្គការខេបមកពីខេត្តទាំង ៣ រួមមាន កំពង់ចាម ក្រចេះ និងសៀមរាប ក៏បានចូលរួមក្នុងកម្មវិធីចែក វិញ្ញាបនប័ត្រនេះដែរ។
អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ស៊ីម សុខគ្រី បានថ្លែងសន្ទរកថាស្វាគមន៍ ដើម្បីបើកកម្មវិធីផ្លូវការ ដោយលោកបានមានប្រសាសន៍ថា គម្រោង IBEC បានផ្តល់មូលនិធិជាច្រើន ដើម្បីអភិវឌ្ឍសាលារៀន រួមមាន អាហារូបករណ៍ សម្រាប់សិស្សក្រីក្រកម្រិតថា្នក់បឋមសិក្សា និងមធ្យមសិក្សា ឲ្យបានបន្តការ សិក្សានៅសាលាគរុកោសល្យ សិក្សាកម្មវិធីបំណិនជីវិត កម្មវិធីសិស្សរៀនយឺត គាំទ្រដល់កម្មវិធីសិស្សសាលាមេត្រី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន បន្ទប់កុំព្យូទ័រ បន្ទប់វិទ្យាសាស្ត្រ និងសម្ភារៈដទៃទៀត និងផ្តល់ថវិកាសម្រាប់ គាំទ្រជំនួយការគ្រូបង្រៀនពីរភាសា គាំទ្រកម្មវិធីសុខភាពសិស្ស និងការអន្ត្រា- គមន៍មួយចំនួនទៀត។ លោកក៏បានលើកឡើងផងដែរអំពីការគាំទ្ររបស់ គម្រោង IBEC ដែលបានរៀបចំវគ្គសិក្ខាសាលបណ្តុះបណ្តាលអំពីការគ្រប់- គ្រងសាលារៀន និងភាពជាអ្នកដឹកនាំ និងរបៀបជួយសាលារៀនរបស់ពួកគេ ដើម្បីបន្តអភិវឌ្ឍគម្រោងឲ្យមាននិរន្តរភាពយូរ។
នាយកអង្គការអប់រំពិភពលោកប្រចាំប្រទេសកម្ពុជា លោក គឹម ដារ៉ា បានធ្វើ ការពន្យល់ថា គម្រោង IBEC បានផ្តល់វគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រង សាលារៀន និងភាពជាអ្នកដឹកនាំ ដល់នាយកទាំងអស់នៅសាលាគោលដៅ ទាំងបីខេត្តគឺ កំពង់ចាម ខេត្តសៀមរាប និងខេត្តក្រចេះ។ លោកបានបន្តថា វគ្គនេះមានសារៈសំខាន់ណាស់ក្នុងការដឹកនាំនាយកសាលាឲ្យទទូលបាន ជំនាញពាក់ព័ន្ធ ដែលមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ដើម្បីកំណត់ទស្សន វិស័យវែងឆ្ងាយ និងស្វែងរកនូវវិធីថ្មីៗសម្រាប់ដឹកនាំ និងគ្រប់គ្រងសាលារៀន ឲ្យមានប្រសិទ្ធភាព សម្រេចបានជោគជ័យនូវគោលដៅ។ លោក ហេង សៀង ជាតំណាងរបស់ USAID បានបង្ហាញចំណាប់អារម្មណ៍អំពីគម្រោង IBEC ថា គឺជាឧទាហរណ៍អនុវត្តល្អមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក ជួយលើកស្ទួយភាពជាមេដឹកនាំ និងអភិបាកកិច្ចល្អសម្រាប់គ្រប់គ្រង ការអប់រំបឋមសិក្សា និងមធ្យមសិក្សា។ លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិបានធ្វើការងារយ៉ាងជិតស្និទ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងវិស័យអប់រំក្នុងប្រព័ន្ធនៅប្រទេស កម្ពុជា។ ម្យ៉ាងវិញទៀត គម្រោង IBEC បានគាំទ្រនូវគំនិតផ្តួចផ្តើមសំខាន់ៗជា ច្រើនក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។
ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន មានប្រសាសន៍ថា គម្រោង IBEC បានជួយយ៉ាងសកម្មក្នុងការអភិវឌ្ឍ និង អនុវត្តសកម្មភាពបន្ថែមលើគោលនយោបាយសាលាកុមារមេត្រីរបស់ក្រសួង អប់រំ យុវជន និងកីឡា រួមមាន ការបង្កើតសៀវភៅកម្មវិធីបំណិនជីវិត ៣០ ប្រភេទ ដែលក្រសួងបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងប្រព័ន្ធ។ ដូច្នេះ ទោះបីជាគម្រោង IBEC ត្រូវបញ្ចប់ជាផ្លូវការនៅចុងឆ្នាំ ២០១៤ ក៏ដោយ ក៏ គម្រោងនេះនៅបន្តមានឥទ្ធិពលកែលម្អគុណភាពអប់រំនៅកម្ពុជាដែរ។ លោកបានបន្តថា វគ្គសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង សាលារៀន ដែលផ្តល់ដោយគម្រោង IBEC ពិតជាមានសារៈសំខាន់ណាស់ ព្រោះថាបើលោកនាយកល្អមានភាពរឹងមាំ នោះសាលារៀនរបស់គាត់ក៏ល្អ រឹងមាំតាមនោះផងដែរ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ