ព័ត៌មាន និងព្រឹត្តិការណ៍
វេទិកាអប់រំស្តីពីការប្រឹក្សាអាជីពតាមរយៈត្រីវិស័យ
Date : 2019-12-11គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា (ឃីឡា) បានរៀបចំវេទិកាអប់រំស្តីពីការប្រឹក្សាអាជីពតាមរយៈត្រីវិស័យ ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តត្បូងឃ្មុំ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកពញាក្រែក និងលោកនាយកវិទ្យាល័យ ពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះមានគោលបំណង៖ (១) ចែករំលែកចំណេះដឹងឱ្យកាន់តែទូលំទូលាយលើមុខរបរ ឬការងារដែលមាននៅក្នុងប្រទេសកម្ពុជា និង (២) ឱ្យសិស្សទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងការកំណត់គោលដៅ ស្វែងយល់អំពីគ្រឹស្ថានសិក្សា ប្រភេទការងារ ជាពិសេសវីដេអូមុខរបរ។
កម្មវិធីនេះសម្របសម្រួលដោយយុវជនស្មគ្រ័ចិត្តរបស់គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា។ ជាលទ្ធផល មានសិស្សចូលប្រើប្រាស់កម្មវិធីត្រីវិស័យប្រមាណជា ៥០០ ទៅ ៧០០នាក់។ យុវជនស្ម័គ្របានបង្កើតសកម្មភាពកំសាន្ត ដូចជា៖ ការសំណួរចម្លើយ (ទាក់ទងនឹងការប្រើប្រាស់កម្មវិធីត្រីវិស័យ) និងល្បែងឆ្លុះបញ្ចាំងដទៃទៀត។ គម្រោងនេះប្រតិបត្តិដោយអង្គការ ខេប ក្រោមការឧបត្ថម្ភពីអង្គការអ៊ុកទ្រី អូស្រ្តាលី៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ