ព័ត៌មាន និងព្រឹត្តិការណ៍

ម្ចាស់ជំនួយមកទស្សនកិច្ចនៅសាលារៀនជំនាន់ថ្មី ស្វាយព្រហួត

Date : 2017-05-08
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៧ អង្គការ ខេប បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ម្ចាស់ជំនួយនៅសាលារៀនជំនាន់ថ្មី​ (NGS) ស្វាយព្រហូត ក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណជា ១៥០គម ពីរាជធានីភ្នំពេញ។ គម្រោងសាលារៀនជំនាន់ថ្មីត្រូវបានឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ឱ្យដំណើរការនៅសាលារដ្ឋមួយចំនួនបន្ទាប់ពីលទ្ធផលបញ្ចប់ការអនុវត្តគម្រោងសាលារៀនដៃគូ (BSI) និងគម្រោងកែលម្អអប់រំកម្រិតមូដ្ឋាននៅកម្ពុជា (IBEC) ប្រកបដោយជោគជ័យ។ គម្រោងសាលារៀនជំនាន់ថ្មីត្រូវបានពង្រីកនៅអនុវិទ្យាល័យ ស្វាយព្រហូត ក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចាប់តាំងពីខែមករា ​ឆ្នាំ២០១៦​ មក ដោយមានការគាំទ្រថវិកាពីអង្គការឆាលហ្វានកម្ពុជា។ 

 

លោក រីឆាត និងអែនឌ្រូ ជាតំណាងម្ចាស់ជំនួយបានអញ្ចើញចុះមកបំពេញទស្សនកិ​ច្ចសិក្សាអំពីការអនុវត្តគ្រោងសាលារៀនជំនាន់ថ្មី ដើម្បីដកបទពិសោធន៍ល្អៗពីការអនុវត្តប្រកបដោយប្រសិទ្ធិភាពរបស់អង្គការ ខេប។ យោងទៅលើដំណើរទស្សនកិច្ចសិក្សានេះ លោក រីឆាត និងលោក អែនឌ្រូ នឹងរៀបចំធ្វើការដឹកនាំគ្រូបង្រៀនមួយក្រុមមកពីប្រទេសភូមាមកធ្វើទស្សនកិច្ចសិក្សាដកបទពិសោធន៍ថដានៅ សាលារៀនជំនាន់ថ្មី ស្វាយ​ព្រហួតនាពេលអនាគត។ ដំណើរទស្សន កិច្ចនេះនឹងធ្វើឱ្យសាលារៀនជំនាន់ថ្មី ស្វាយព្រហួត មានព្រឹត្តិការណ៍ភ្ញាក់ផ្អើលព្រោះមានគ្រូបង្រៀនពីបរទេសមករៀនយកបទពិសោធន៍ពីគម្រោង។

 

អង្គការ ខេប កំពុងធ្វើការងារដ៏លំបាកដើម្បីអភិវឌ្ឍសាលារៀនជំនាន់ ថ្មី ស្វាយព្រហួត ព្រោះជាអនុវិទ្យាល័យនៅខេត្ត។ កាលពីអតីត មាន បញ្ហាប្រឈមជាច្រើនរួមមាន៖ បរិស្ថានសាលារៀនមិនស្អាតល្អ អាកប្បកិរិយាបង្រៀនរបស់គ្រូ ប្រព័ន្ធដឹកនាំ... ។ល។ ប៉ុន្តែបច្ចុប្បន្ននេះ អនុវិទ្យាល័យបានផ្លាស់ប្តូរប្រសើរច្រើនជាងមុនគិតចាប់តាំងពី គម្រោង NGS ចាប់ផ្តើមដំណើរការនៅសាលានេះ។ គម្រោងបាន ផ្តល់សម្ភារៈរៀន និងបង្រៀនទំនើបៗ​ បន្ទប់ពិសោធន៍ បណ្ណាល័យ វគ្គបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន នាយក អ្នកពាក់ព័ន្ធ និងសហគមន៍ដល់សាលាស្វាយព្រហូត។ ដំណើរទស្សនកិច្ចនេះក៏រឹតតែ ធ្វើឱ្យសាលាស្វាយព្រហូត មានដំណើរឈានទៅមុខកាន់តែប្រសើរឡើងជាងមុនក្នុងការ ជួយលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ