ព័ត៌មាន និងព្រឹត្តិការណ៍

ទស្សនកិច្ចសិក្សានិស្សិតគម្រោងអាហារូបករណ៍នៅសាកលវិទ្យាល័យ (CTSP) ស្តីពីបទពិសោធន៍ថី្មៗពីស្ថាប័នផ្សេងៗគ្នា

Date : 2013-07-15
Facebook Twitter Google+ LinkedIn


គម្រោងអាហារូបករណ៍សិស្សនៅសាកលវិទ្យាល័យ (CTSP) បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាអំពីពិពណ៍ស្នាដៃ និងបទពិសោធន៍ការងារនៅស្ថាប័ន ចំនួន ៩ ដែលមាននិស្សិតអាហារូបករណ៍ CTSP ចំនួន ១៥ នាក់ចូលរួមនៅ រាជធានភំ្នពេញមានរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី ៧ ដល់ ៩ ខែកក្កដា​ ឆ្នាំ ២០១៣។ ស្សនកិច្ចនេះមានគោលបំណងរៀនអំពីបទពិសោធន៍បើកអាជីវ កម្ម និងក្រុមហ៊ុនជោគជ័យ គឺផ្តោតលើភាពជាអ្នកដឹកនាំ ជំនាញគ្រប់គ្រង ការបង្កើតទំនាក់ទំនងល្អ និងការទំនាក់ទំនងរវាង និស្សិត CTSP និងតួនាទី ស្រ្តីជាគម្រូ និងស្ថាប័នពាក់ព័ន្ធដទៃៗទៀត ដើម្បី បញ្ជ្រាបឲ្យនិស្សិត CTSP យល់ដឹងអំពីការងារ និងដំណើរឆ្ពោះទៅរកគោលបំណងជោគជ័យនៅក្នុង ការងារនាពេលអនាគតរបស់ពួកគេ។ ដំណើរទស្សនកិច្ចសិក្សានេះបានរៀប ចំដោយអង្គការខេប និងអង្គការមូលនិធិអាស៊ី។


តំណាងស្ថាប័ន ឫក្រុមហ៊ុននីមួយៗបានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ល្អៗដល់និស្សិតអាហារូបករណ៍ CTSP និងបានផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ពួកគេក្នុងការស្វែងយល់បន្ថែមអំពីការអភិវឌ្ឍខ្លួនឯង។ និស្សិត CTSP ទទួលបានសេចក្តីលម្អិតអំពីការបើកអាជីវកម្មជោគជ័យ ការគ្រប់គ្រង និងការ អនុវត្តល្អនៅក្នុងការងារ​ និងមេរៀនជោគជ័យល្អៗជាច្រើននៅក្នុងការសិក្សា របស់ពួកគេសម្រាប់ក្លាយជាអ្នកចាត់ចែងទូទៅ និងជាមេដឹកនាំនៅថ្ងៃអនាគត ផងដែរ។


ដំណើរទស្សនកិច្ចសិក្សានេះ និស្សិតបានសិក្សាពីបទពិសោធន៍នៅមូលនិធិ Harpswell និងជាមួយសមាជិកក្រុមប្រឹក្សាយុវជនស្ថានទូតអាមេរិក ធនាគារ ANZ Royal​ អង្គការ Lotus Outreach ទីភ្នាក់ងារជាតិមុខរបរ និងការងារ និង ក្រុមហ៊ុន HR Inc ភោជនីយដ្ឋាន Taquaria Corona សារមន្ទីរជាតិទួលស្លែង ហាង Amatak Spa និងហាងលក់សម្ភារៈផលិតពីសូត្រ Sentosa។


កញ្ញា ឈួន ណារ៉ា ជានិស្សិតឆ្នាំទី៤ រៀនផ្នែកពាណិជ្ជកម្ម ជំនាញគណនេយ្យ បាននិយាយថា "ខ្ញុំមានអារម្មណ៍រំជើបរំជួលខ្លាំងណាស់ ដែលបានរៀនអំពី បទពិសោធន៍ថ្មីៗដ៏ច្រើន ជាពិសេស របៀបទំនាក់ទំនងជាមួយមនុស្ស និង មនុស្ស ​មានភាពក្លាហានជាងមុន! វាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ ក្មេងស្រីក្រីក្រម្នាក់ ដែលមានឱកាសបានមកទស្សនកិច្ចនៅស្ថាប័នផ្សេងៗគ្នា ដូច្នេះ និងបានទទួលចំណេះដឹង និងបទពិសោធន៍ពីស្ថាប័នទាំងអស់នោះ!"។


គម្រោងអាហារូបករណ៍នៅសាកលវិទ្យាល័យ (CTSP) ត្រូវបានរួមប្រតិបត្តិ ការរួមគ្នាដោយអង្គការមូលនិធិអាស៊ី និងអង្គការសកម្មភាពសំរាប់បឋមសិក្សា នៅកម្ពុជា (ខេប) តាមរយៈថវិកាពីមូលនិធិ Shirin Pandju Merali និងពីម្ចាស់ជំនួយឯកជនមួយចំនួនទៀត៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ