ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោងសាលារៀនដៃគូផ្តល់អាហារូបករណ៍ ដល់សិស្សក្រីក្រ ៩១នាក់~

Date : 2014-12-17
Facebook Twitter Google+ LinkedIn
អង្គការ ខេប បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន ៩១នាក់ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ នៅអនុវិទ្យាល័យ អនុវត្ត ខេត្តកំពង់ចាម តាមរយៈ គម្រោងសាលារៀនដៃគូ (BSI) ឧបត្ថម្ភដោយមូលនិធី OakTree អូស្រ្តាលី ដើម្បីជម្រុញឱ្យសិស្សក្រីក្រមាន លទ្ធភាពបន្តការសិក្សា ។~ អាហារូបករណ៍ផ្តល់នៅថ្ងៃនេះរួមមាន៖ សៀវសេរសេរ ១៥ក្បាល ប៊ិច ៧ដើម និងសំលៀកបំពាក់ពីរសម្រាប់សម្រាប់រយៈពេលមួយឆ្នាំ ក្នុងសិស្សមួយនាក់ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ ដោយមានវត្តមានចូលរួមពីមាតា បិតាសិស្ស អាណាព្យាសិស្ស លោកគ្រូអ្នកគ្រូ នាយកសាលា គណៈកម្មាការទ្រទង់ សាលារៀន និងមន្ត្រីគម្រោង BSI ។


សិស្សដែលទទួលបានអាហារូបករណ៍ទាំងនេះត្រូវបានជ្រើសរើសដោយសម្រិត សម្រាំងតាមរយៈសាលារៀនសហការជាមួយអាជ្ញាធរមូលដ្ឋាន និងជំទប់ថ្នាក់ឃុំ- សង្កាត់ ។ គម្រោងបានធ្វើការតាមដានការសិក្សារបស់សិស្សជាប្រចាំ ជាពិសេស មានការត្រួតពិនិត្យសិស្សម្នាក់ចំនួន ២ដងក្នុង១ឆ្នាំដើម្បីរកនូវចំណុចខ្វះខាត និង ការរីកចម្រើន ។


មាតាបិតា និងអាណាព្យាបាលសិស្សនៅព្រឹកនេះមានសេចក្តីរំភើបរីករាយដោយ បានឃើញកូនរបស់គាត់រៀនសូត្រផ្លាស់ប្តូរទំលាប់ និងទទួលបានអារូបករណ៍ លើកទឹកបន្ថែមទៀត ។ ពួកទាំងអស៉គ្នាចង់ឱ្យគម្រោងបន្តជួយដល់កុមារក្រីក្រ ដទៃៗទៀតឱ្យមានឱកាសសិក្សារៀនសូត្រដូចកូនៗរបស់ពួកគាត់ដែរ ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ