ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាមួយពី ការឆ្លុះបញ្ចាំងគ្រូប្រឹក្សាគរុកោសល្យ
Date : 2024-02-28គ្រូប្រឹក្សាគរុកោសល្យ គឺជាបុគ្គលម្នាក់ដ៏មានបទពិសោធន៍ដែលគាំទ្រ និងផ្តល់ដំបូន្មានទៅដល់អ្នកមានអាជីពនៅខ្ចីក្នុងភាពទំនាក់ទំនងជាបុគ្គល។ គ្រូប្រឹក្សាគរុកោសល្យជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីដើម្បីផ្តល់ឱ្យសិស្សានុសិស្សនូវការប្រឹក្សាជាមួយគ្រូប្រឹក្សាអាជីពរប្រកបដោយការគោរពសិទ្ធិ និងតម្លៃបុគ្គល ព្រមទាំងរក្សាការសម្ងាត់ ដើម្បីឱ្យសិស្សានុសិស្សអាចជ្រើសរើសអាជីពដែលត្រឹមត្រូវស្របទៅតាម សមត្ថភាព បុគ្គលិកលក្ខណៈ ចំណូលចិត្ត ជំនាញ និងតម្រូវការទីផ្សារផងដែរ។ ដើម្បីឱ្យសេវាប្រឹក្សាអាជីពកាន់តែល្អប្រសើរឡើងនៅក្នុងសាលារៀនជំនាន់ថ្មី(NGS) គម្រោងកម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមួយពី ការឆ្លុះបញ្ចាំងគ្រូប្រឹក្សាគរុកោសល្យ ដើម្បីលើកកម្ពស់ជំនាញ ចំណេះដឹង និងតម្រង់ទិសឧបករណ៍វាយតម្លៃរបស់គ្រូប្រឹក្សាគរុកោសល្យ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម។
សិក្ខាសាលានេះមានគោលបំណង៖
- ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធប្រឹក្សាគរុកោសល្យក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី
- កំណត់បញ្ហាប្រឈម និងរកដំណោះស្រាយ
- កំណត់ផែនការសកម្មភាពបន្ទាប់សម្រាប់គាំទ្រសកម្មភាពប្រឹក្សាគរុកោសល្យ
- ឆ្លុះបញ្ចាំងអំពីតួនាទី និងការទទួលខុសត្រូវរបស់គ្រូប្រឹក្សាគរុកោលស្យ
- បង្ហាញអំពីឧបករណ៍វាយតម្លៃប្រចាំឆ្នាំសម្រាប់គ្រូប្រឹក្សាគរុកោសល្យ
សិក្ខាកាមទទួលបានចំណេះដឹងថ្មីៗបន្ថែមជាច្រើនរួមមាន៖
-ការវិភាគ SWOT ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ន និងកំណត់សកម្មភាពដែលត្រូវកែលម្អ
• សរសេរគោលដៅ SMART ដើម្បីកំណត់ និងរៀបចំផែនការសកម្មភាពពង្រឹងប្រព័ន្ធប្រឹក្សាគរុកោសល្យ
• គ្រូប្រឹក្សាគរុកោសល្យ ដូចជាការផ្តល់ការណែនាំ ការគាំទ្រ មតិកែលម្អ និងការបណ្ដុះគំនិតដល់គ្រូបង្រៀន
• សំណួរ-ចម្លើយដើម្បីចែករំលែកមតិ និងទស្សនៈយល់ឃើញរបស់បុគ្គលម្នាក់ៗ
សិក្ខាសាលាក៏បានណែនាំផងដែរនូវឧបករណ៍វាយតម្លៃប្រចាំឆ្នាំសម្រាប់គ្រូប្រឹក្សាគរុកោសល្យ ដែលជាឧបករណ៍តម្រង់ទៅរកការធ្វើសកម្មភាពផ្ទាល់ ជាជាងការវិនិច្ឆ័យ ដើម្បីជាព័ត៌មានសម្រាប់គ្រូប្រឹក្សាគរុកោសល្យកែលម្អការងាររបស់ខ្លួន។ ឧបករណ៍វាយតម្លៃនេះមានគោលបំណងដូចខាងក្រោម៖
• ផ្ដល់អនុសាសន៍សម្រាប់ការអនុវត្តការងារ
• កំណត់តម្រូវការបណ្តុះបណ្តាលបន្ថែម
• កំណត់ឡើងវិញនូវបេសកកម្ម និងការកែសម្រួលបន្ទុកការងាររបស់គ្រូប្រឹក្សាគរុកោសល្យ
• ប្រមូលមតិយោបល់ពីគ្រូបង្រៀនដែលបានទទួលការគាំទ្រពីប្រព័ន្ធប្រឹក្សាគរុកោសល្យ
ឧបករណ៍វាយតម្លៃគឺផ្អែកលើការវាយតម្លៃ 360° ដែលក្នុងនោះនាយកសាលា ឬនាយករងគ្រប់គ្រងការវាយតម្លៃនេះ និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយគ្រូប្រឹក្សាគរុកោសល្យ។ គ្រូប្រឹក្សាគរុកោសល្យក៏ត្រូវបានលើកទឹកចិត្តឱ្យទទួលយកមតិកែលម្អពីគ្រូបង្រៀន គ្រូប្រឹក្សាគរុកោសល្យផ្សេងទៀត នាយកសាលា និងបណ្ណារក្សជាដើម។ល។ គោលបំណងនៃឧបករណ៍វាយតម្លៃគឺមិនមែនដើម្បីដាក់ពិន្ទុគ្រូប្រឹក្សាគរុកោសល្យនោះទេ ប៉ុន្តែដើម្បីកែលម្អភាពពាក់ព័ន្ធ និងគុណភាពនៃការងាររបស់ពួកគេ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ