ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី កម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ
Date : 2024-03-02កម្មវិធីផ្លាស់ប្តូរបទពិសោធន៍បុគ្គលិក (NOREC Exchange Program) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី កម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ ដែលធ្វើឡើងនៅការិយាល័យកណ្តាលអង្គការ ខេប ក្រុងកំពង់ចាម នៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរកចំណុចល្អៗដាក់បញ្ចូលទៅក្នុងខ្លឹមសារមេរៀន មុខវិជ្ជាICT ក្នុងការបង្រៀនដល់សិស្សានុសិស្ស។
សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន២០នាក់ដូចជា បុគ្គលិកអង្គការខេប លោកគ្រូអ្នកគ្រូផ្នែក ICT នៃសាលារៀនជំនាន់ថ្មីចំនួនប្រាំពីររួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម, វិទ្យាល័យ ព្រែកលៀប, វិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ, វិទ្យាល័យ ហ៊ុន សែន ពាមជីកង, វិទ្យាល័យ គោកព្រីង, វិទ្យាល័យ ព្រះអង្គឌួង និងអនុវិទ្យាល័យអរញ្ញរង្សី ។
សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងមុខវិជ្ជាICT ក្នុងការរៀបចំកម្មវិធីសិក្សា និងវាយតម្លៃក៏ដូចជាធ្វើការសម្រេចចិត្តលើមេរៀននីមួយៗរបស់មុខវិជ្ជាICTសម្រាប់សិស្សានុសិស្សក្នុងកម្មវិធីសាលាជំនាន់ថ្មី ។
សិក្ខាកាមបានចូលរួមជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់សម្រាប់ជ្រើសរើសមេរៀនសំខាន់ៗដើម្បីបង្រៀនសិស្សានុសិស្ស និងស្វែងរកម៉ោងសិក្សាសមស្របមួយ ដើម្បីបញ្ជ្រាបកម្មវិធីICTដល់សិស្សានុសិស្សបានរៀនសូត្រ ចាប់ពីកម្រិតថ្នាក់ទី៧ដល់ថ្នាក់ទី១១។
គម្រោង NOREC Exchange Program បានពង្រឹងភាពជាដៃគូកម្រិតអន្ដរជាតិ និងផ្តល់ឱកាសឱ្យបុគ្គលទាំងពីរអង្គការ ទទួលបាននូវបទពិសោធន៍ការងារអន្តរជាតិ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ