ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការជជែកដេញដោល

Date : 2018-05-25
Facebook Twitter Google+ LinkedIn

        គម្រោងអប់រំកុមារី (GEI) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការជជែកដេញដោលដល់ក្រុមប្រឹក្សាយុវជននៅសាលាគោលដៅចំនួន១០វិទ្យាល័យស្ថិតក្នុងស្រុកទាំង៦ (ខេត្តកំពង់ចាម និងត្បូងឃ្មុំ) ដោយមានយុវជនជាសិក្ខាកាមចំនួនជាង៨០នាក់ ក្នុងនោះមានយុវតីជាង៤០នាក់។ វគ្គនេះបានរៀបចំធ្វើឡើងរយៈពេល៥ថ្ងៃ ក្នុងអំឡុងចាប់ពីថ្ងៃទី០៨ ដល់២៥ ខែឧសភា ឆ្នាំ២០១៨។

 

        វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងស្តីពីភាពជាអ្នកដឹកនាំ ដើម្បីឱ្យប្អូនៗយុវសិស្សក្នុងក្រុមប្រឹក្សាយុវជនមានភាពរឹងមាំក្នុងការដឹកនាំខ្លួនឯង និងឱ្យសមាជិកក្រុមក្លាយជាយុវជនដ៏ឆ្នើមនៅក្នុងសាលា និងសហគមន៍។ ម្យ៉ាងវិញទៀត វគ្គនេះបានផ្តល់ការអនុវត្តភាពជាអ្នកដឹកនាំជាក់ស្តែងក្នុងពេលជជែកដេញដោលពិគ្រោះយោបល់គ្នា។ យុវសិស្សបានបង្ហាញគំនិត និងលើកយកបញ្ហាប្រឈមប្រចាំថ្ងៃមកពិគ្រោះយោយល់គ្នា ជាពិសេស របៀបដឹកនាំខ្លួន ការបង្កើតក្តីស្រមៃចង់ធ្វើអ្វីមួយទៅថ្ងៃអនាគត រកវិធីសាស្រ្តពិភាក្សា សិក្សាស្រាវជ្រាវឱ្យច្បាស់លាស់មុននឹងជ្រើសរើសមុខជំនាញអ្វីមួយបន្ទាប់ពីពួកគេបញ្ចប់ការសិក្សាពីសាលាចំណេះដឹងទូទៅ។

 

          ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ វាពិតជាបានផ្តល់នូវមេរៀនមូលដ្ឋានគ្រឹះពិសោធន៍ដ៏ល្អដល់យុវសិស្សយកទៅរៀនសូត្រ និងរៀបចំបង្កើតកម្មវិធីជជែកដញដោលដូចគ្នានេះបន្តនៅតាមសាលារបស់ពួកគេរៀងៗខ្លួន។ សិក្ខាកាមទាំងអស់បានសម្តែងសេចក្តីត្រេចអរចំពោះវគ្គនេះដ៏ខ្លាំងព្រោះពួកអនុវត្តជាក់ស្តែង៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ