ព័ត៌មាន និងព្រឹត្តិការណ៍
ទីប្រឹក្សាអង្គការអប់រំកុមារទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាវត្តតូប
Date : 2023-08-14គម្រោងសម្ពន្ឋភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សាទីប្រឹក្សាអង្គការអប់រំកុមារ (EAC)នៅសាលាបឋមសិក្សាវត្តតូបដែលស្ថិតនៅក្នុងខេត្តកំពត។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងសិក្សាស្វែងពីដំណើរការគាំទ្រដល់កុមារក្រៅសាលារៀនតាមរយៈការអន្តរាគមន៍របស់គម្រោងដែលបានអនុវត្តសកម្មភាពក្នុងសាលារៀនគោលដៅរបស់ខ្លួន និងជួបសំណេះសំណាលជាមួយដៃគូអភិវឌ្ឍស្វែងយល់ពីផលជះនៃកម្មកម្មវិធី និងនិរន្តរភាព។
ទីប្រឹក្សាអង្គការអប់រំកុមារបានជួបសំណេះសំណាលជាមួយអាណាព្យាបាលសិស្ស គណៈកម្មាការគ្រប់គ្រងសាលារៀន នាយកសាលា ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក និងបុគ្គលិកអង្គការខេប ដែលបានយកចិត្តទុកដាក់ និងជួយគាំទ្រដល់កុមារក្រៅសាលារៀន ព្រមទាំងផ្តល់អាហារូបករណ៍, សម្ភារសិក្សា(In-kind)និងសកម្មភាពអន្តរាគមន៍នានា។
តួយ៉ាង គម្រោងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់រដ្ឋាភិបាល និងអង្គការដៃគូជាច្រើន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សាលារៀននៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ លោក ផល សុវណ្ណធី អ្នកឯកទេសគុណភាពអប់រំអង្គការខេប បានចែករំលែកពីសកម្មភាពគម្រោងដែលអនុវត្តក្នុងសាលារៀនគោលដៅរួមមាន៖ ការកសាងសមត្ថភាពគ្រូបង្រៀន ការតាមដានលទ្ធផលនៃការបោះបង់ការសិក្សារបស់សិស្ស និងការវិលត្រលប់មកសាលារៀនវិញតាមរយៈការអន្តរាគមន៍ពីកម្មវិធី និងការឆ្លើយតបទាន់ពេលដល់សិស្សានុសិស្សបន្ទាប់ពីជំងឺកូវីដ-១៩ ជាពិសេសការគាំទ្រដល់សិស្សយឺតតាមរយៈកញ្ចប់ឯកសារបំប៉នបន្ថែម។
គម្រោងសម្ពន្ឋភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងអង្គការ Aide et Action ដែលកំពុងអនុវត្តសកម្មភាពនៅតំបន់ឆ្នេរដើម្បីប្រែក្លាយមានជីវភាពរស់រវើកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានប្រកបដោយចេរភាព ដោយពង្រឹងការផ្តល់សេវាកម្មអប់រំដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ