ព័ត៌មាន និងព្រឹត្តិការណ៍
ដំណើរទស្សកិច្ចសិក្សាររបស់ម្ចាស់ជំនួយ មកពីប្រទេសអ៊ីតាលី និងកម្មវិធីចែកស្បៀងអាហារដល់សិស្សក្រីក្រ
Date : 2023-08-15គម្រោងពង្រឹងការអប់រំនិងលទ្ធភាពទទួលបានការងារតាមរយៈការចូលរួមពីសហគមន៍(REACH / BMZ) បានរៀបចំទទួលដំណើរទស្សកិច្ចសិក្សាររបស់ម្ចាស់ជំនួយ មកពីប្រទេសអ៊ីតាលី និងបានរៀបចំកម្មវិធីចែកស្បៀងអាហារដល់សិស្សក្រីក្រ ក្រោមអធិបដីភាព ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងដល់សាលារៀនគោលដៅចំនួនប្រាំរួមមាន៖ សាលាបឋមសិក្សាស្មែត សាលាបឋមសិក្សាភូមិចាស់ សាលាបឋមសិក្សាខ្លុងពពក សាលាបឋមសិក្សាក្រាំងស្គារ និងសាលាបឋមសិក្សាសាន់បារ៉ាយ។
ដំណើរទស្សនកិច្ចនេះ ម្ចាស់ជំនួយបានជួបសំណេះសំណាលជាមួយគណៈអភិបាលរងខេត្ត នាយក លោកគ្រូអ្នកគ្រូ សហគមន៍ និងកុមារអំពីការគាំទ្រ និងការអន្តរាគមន៍របស់គម្រោង ព្រមទាំងស្វែងរកចំណុចខ្វះខាតដែលត្រូវកែលម្អ និងបំពេញបន្ថែមដើម្បីជួយលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន។
កម្មវិធីចែកស្បៀងអាហារដល់សិស្សក្រីក្រ ជាការលើកទឹកចិត្តដល់កុមារខិតខំប្រឹងប្រែងរៀនសូត្រ និងមករៀនឱ្យបានទៀងទាត់ និងបានចូលរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃបានមួយចំណែកផងដែរ។ សិស្សម្នាក់ទទួលបានស្បៀងអាហារដូចជា អង្ករ ២០ គីឡូ, មី ១ កេស, ប្រេងឆា ១ ដប, ទឹកស៊ីអ៊ីវ ១ យួរ និងត្រីខ ១ យួរ។
ដំណើរទស្សនកិច្ចនេះ និងកម្មវិធីចែកស្បៀងដំណើរការទៅយ៉ាងល្អដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ-ការិយាល័យអប់រំយុវជន និងកីឡាខេត្ត-ស្រុក មេឃុំ នាយក នាយិកា គណៈគ្រប់គ្រងសាលារៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្សចូលរួមជាមួយគម្រោងយ៉ាងសកម្ម។
គម្រោងគម្រោងពង្រឹងការអប់រំនិងលទ្ធភាពទទួលបានការងារតាមរយៈការចូលរួមពីសហគមន៍(REACH / BMZ) ប្រតិបត្តិដោយអង្គការខេប ទទួលហិរញ្ញប្បទានពីអង្គការ វីវើល ដើម្បីចូលរួមចំណែកក្នុងការបំពេញសិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់កុមារ និងយុវជនកម្ពុជាដែលងាយរងគ្រោះពីការធ្វើចំណាកស្រុកដោយគ្មានសុវត្តិភាព៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ