ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំលើកទី១ជាមួយក្រុមអ្នកគ្រប់គ្រងសាកលវិទ្យាល័យ តិចសាស
Date : 2021-05-28ចាប់តាំងពីបើកដំណើរការថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោ សល្យនៅចុងឆ្នាំ២០១៩មក មជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីមានការរីកចម្រើនខ្លាំងក្នុងការគៀងគរដៃគូអប់រំអន្តរជាតិសំខាន់ៗសម្រាប់លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយបានធ្វើឱ្យកេរ្តិ៍ឈ្មោះវិទ្យាស្ថានជាតិអប់រំមានភាពល្បីសុសសាយនៅលើពិភពលោក។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) បានរៀបចំកិច្ចប្រជុំលើកទី១ តាមរយៈអនឡាញជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ តិចសាស់ នៅសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំ ជាមួយនឹងសាកលវិទ្យាល័យ តិចសាស់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្វែងរកកិច្ចសហការ និងការគាំទ្រដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យរបស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ព្រមទាំងភាពជាអ្នកដឹកនាំ ការស្រាវជ្រាវផ្នែកអប់រំ ជាពិសេសការស្រាវជ្រាវប្រតិបត្តិផ្នែកប្រឹក្សាគរុកោសល្យ។
នៅក្នុងអនុស្សារណៈយោគយល់គ្នានេះបានផ្តោតទៅលើចំណុចសំខាន់ៗចំនួន ៥ រួមមាន៖
- ការបង្កើតសក្តានុពលនៃកិច្ចព្រមព្រៀងផ្នែកអប់រំប្រកបដោយកិច្ចសហការសម្រាប់កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទងនឹងឯកទេសប្រឹក្សាគរុកោសល្យ
- ជម្រុញឱ្យមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍សម្រាប់និស្សិត/គរុនិស្សិត ដើម្បីពង្រឹង/ពង្រីកបទពិសោធន៍នៅលើឆាកអន្តរជាតិ
- ការអភិវឌ្ឍកម្មវិធីអភិវឌ្ឍន៍អាជីពគ្រូបង្រៀនបែបនិមិ្មត(ពីចម្ងាយ)ដ៏មានសក្តានុពលដោយមជ្ឈមណ្ឌលស្រាវជ្រាវភាពជាអ្នកដឹកនាំអប់រំ (ELRC) សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC)
- បង្កើតកន្លែងពង្រឹងភាពជាដៃគូ និងពង្រីកឧត្តមភាពការសិក្សានៅក្នុងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា និង
- ការអភិវឌ្ឍកិច្ចព្រមព្រៀង/លក្ខណ្ឌលម្អិតនៅក្នុងអនុស្សារណៈយោគយល់ដ៏មានសក្តានុពល។
អនុស្សារណៈយោគយល់គ្នានេះមានរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះតទៅ ដែលនេះជាមោទនភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌល NGPRC ដែលធ្វើឱ្យការប្រឹក្សាគរុកោសល្យនៅព្រះរាជាណាចក្រកម្ពុជាមានភាពរីកចម្រើន៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ