ព័ត៌មាន និងព្រឹត្តិការណ៍
កម្មវិធីជួបជុំអាណាព្យាបាលរបស់និស្សិតអាហារូបករណ៍របស់គម្រោង
Date : 2024-02-16គម្រោងកម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល (DWD) ទទួលបានហិរញ្ញប្បទានពីអង្គការ USAID តាមរយៈសាកលវិទ្យាល័យ University of California, Berkeley និងអង្គការមូលនិធិអាស៊ី បានរៀបចំកម្មវិធីជួបជុំអាណាព្យាបាលរបស់និស្សិតអាហារូបករណ៍របស់គម្រោង ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី រាជធានីភ្នំពេញ ដើម្បីបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងរយៈពេលមួយឆ្នាំកន្លងមក និងលទ្ធផលការសិក្សារបស់និស្សិត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
និស្សិតអាហារូបករណ៍បានធ្វើបទបង្ហាញពី៖ ជីវិតរស់នៅបុរីនិស្សិត ការសិក្សានៅសាកលវិទ្យាល័យ ការងារស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំ ការប្រើប្រាស់បច្ចេកវិទ្យាឆ្លើយតបនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងដើមឈើគោលដៅរបស់និស្សិតទាំង១២នាក់។ បន្ថែមពីនោះ គម្រោងមានកម្មវិធីជាច្រើនដូចជា ល្បែងកម្សាន្ដ ច្រៀងចម្រៀងដឹងគុណ វីដេអូបង្ហាញពីចំណាប់អារម្មណ៍ និងការគោរពថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល និងជូនកាដូអនុស្សាវរីយ៍ដល់ពួកគាត់ផងដែរ។
លោក ដង គ្រីយ៉ា តំណាងអាណាព្យាបាលសិស្សមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីរំភើបជាខ្លាំងដែលកូនស្រី ម៉ារីណា បានទទួលអាហារូបករណ៍នេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធដែលបានជួយជ្រោមជ្រែង។ បើគ្មានជំនួយនេះទេ ខ្ញុំពិតជាពុំមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនខ្ញុំឡើយ ។
គម្រោងកម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល (DWD) បានគាំទ្រនិស្សិតនារីចំនួន១២ នាក់ ដែលជាអ្នកទទួលផលផ្ទាល់មកពីគ្រួសារដែលមានជីវភាពខ្វះខាត គ្រួសារដែលមានបំណុល គ្រួសារដែលមានសមាជិកច្រើន និងកំព្រាឪពុកម្តាយ ដោយគម្រោងបានគាំទ្រលើតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រ ការស្នាក់នៅ ទឹកភ្លើង កុំព្យូទ័រយួរដៃ ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភថ្លៃអាហារ ថ្លៃសម្ភារៈសិក្សា និងការប្រជុំអាណាព្យាបាលសិស្ស៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ