Jobs with KAPE

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់កុំព្យូរទ័រយួរដៃ សម្រាប់គម្រោង IDEAL នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយថវិការបស់អង្គការ ឆាលហ្វាន ប្រទេសកូរ៉េ ខាងត្បូង

Facebook Twitter Google+ LinkedIn

          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនឬអាជីវករ ផ្គត់ផ្គង់កុំព្យូទ័រ​យួរដៃក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ គម្រោង IDEAL នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ  ដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ  ទទួលផ្គត់ផ្គង់​​កុំព្យូទ័រយួរដៃ មានដូចតទៅ៖ (1.Lenovo ThinkPad T14 G3 Black ចំនួន៖ 01 Set), (2.MacBook Pro 14-inch (M3, 2023) ចំនួន៖ 01 Set), (3. Lenovo LOQ-15IRH8 ចំនួន៖ 02 Sets), (4. Lenovo ThinkPad L14 G4 Black ចំនួន៖ 01 Set)

 

 

             ក្រុមហ៊ុន ឬអាជីវករ ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន ឬអាជីវករ ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​

 

             ក្រុមហ៊ុន ឬអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ និងឯកសារសម្រង់តម្លៃ រួមទាំងពាក្យសុំចូលរួមដេញថ្លៃ (ដោយគិតជាប្រាក់រៀល) ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង :០០នាទីល្ងាចជាកំហិត។

 

​          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងធ្វើការប្រជុំបើកកញ្ចប់ដេញថ្លៃ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទីព្រឹក នៅបន្ទប់ប្រជុំការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ខេត្ត កំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ចាម) អគារលេខ៖ ៤០៥ ផ្លូវជាតិលេខ ៧ចាស់, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម។

 

បញ្ជាក់

  • ប្រសិនបើអ្នកដេញថ្លៃណាម្នាក់ដែលមិនបានចូលរួមប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃទាន់ពេលវេលា ឬក៏អវត្តមានក្នុង (រយៈពេល ១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
  • រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ឬអាជីវករ នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យកណ្តាលរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋាន​​ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ចាម) អគារលេខ៖ ៤០៥ ផ្លូវជាតិលេខ ៧ចាស់, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់  ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០% (ដោយគិតជាប្រាក់រៀល)ហើយមិនអនុញ្ញាតឱ្យដាក់មកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល) ទេ។
  • រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរងរបស់អង្គការ ខេប ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់។
  • ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ដែលជាអ្នកមកតំណាងក្រុមហ៊ុន ឬអាជីវករ ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖ 

ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )

អាស័យដ្ឋាន ៖       ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម (អាគារលេខ៖ ៤០៥, ផ្លូវជាតិលេខ ៧

                            ចាស់, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម)។

ឈ្មោះ          ៖       ឈួន សារ៉ាន  ជាប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរសព្ទ         ៖       ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤

អ៊ីមែល         ៖       saran@kapekh.org

           ចម្លងជូន      ៖      vanna@kapekh.org,  sambath@kapekh.org, sophanak@kapekh.org

                                       ladet@kapekh.org, vannak_eng@kapekh.org,  dara.chhuon@kapekh.org,    

 

សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទាញយឯកសារ៖ 

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders