News & Events
កិច្ចប្រជុំឆ្លុះបញ្ចាំង និងការត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ
Date : 2024-04-04អង្គការ ខេប បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង និងការត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ ក្រោមអធិបតីភាពលោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើចំណុចសំខាន់ៗរួមមាន៖១)តាមដានលទ្ធផលការបង្រៀនរបស់គ្រូបង្គោលអនុវត្ដន៍ជាមួយសិស្សចាប់ពីចុងខែមករា មកដល់ខែមីនា ឆ្នាំ២០២៤។ ២) ស្វែងរកចំណុចដែលធ្វើឲ្យសិស្សទទួលបានផលកាន់តែល្អប្រសើរការអនុវត្តនៃកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ និង លើកផែនការបន្ទាប់ ព្រមទាំងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់គម្រោង ។
លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានមានប្រសាសន៍ថា “គម្រោងអក្ខរកម្មឌីជីថលខ្មែរ ពិតជាបានចូលរួមចំណែកដ៏សំខាន់មួយដែលបានផ្សព្វផ្សាយពីការប្រើប្រាស់កម្មវិធីអក្ខរកម្មឌីជីថលឱ្យបានទូលំទូលាយ ដោយមានឯកសារបណ្តុះបណ្តាលច្បាស់លាស់ដល់សិស្សានុសិស្ស ហើយចំណេះដឹងដែលទទួលបានពីគម្រោងនេះ វានឹងជាទន់មួយសម្រាប់ពួកគេចេះការពារខ្លួនពីការឆបោកនៅលើប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀត ការប្រើប្រាស់ឌីជីថលមានមុខពីរ គឺវិជ្ជមាន និងអវិជ្ជមាន ដូច្នេះប្រសិនបើសិស្សានុសិស្សដឹងពីការប្រើប្រាស់ឱ្យត្រូវផ្លូវ វានឹងបង្កើតអត្ថប្រយោជន៍សម្រាប់ពួកគេនាពេលខាងមុខ។”
លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប បានមានប្រសាសន៍ថា “អង្គការខេបបានពិភាក្សាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ដើម្បីត្រៀមដាក់បញ្ចូលឯកសារបណ្តុះបណ្តាលដែលមានបួន ម៉ូឌុល ដូចជា ១)ការណែនាំអំពីការរៀនបែបឌីជីថល ២)មូលដ្ឋានគ្រឹះឌីជីថល ៣)សុខាមាលភាពឌីជីថល និង៤) ការចូលរួមបែបឌីជីថល ទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល ដែលផ្ដល់គុណវុឌ្ឍិទៅដល់គ្រូប្រឹក្សាគរុកោសល្យនាពេលខាងមុខ។”
គម្រោងអក្ខរកម្មឌីជីថលខ្មែរទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនមេតា ដែលមានគោលបំណងក្នុងការផ្តល់សនិទានភាព និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩)នៅក្នុងបរិបទសាលារៀនជំនាន់ថ្មី (NGS) និងសាលាចំណេះដឹងទូទៅនាពេលខាងមុខ។
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders