News & Events

កម្មវិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានានៅក្នុងសាលារៀនគោលដៅចំនួន៤១សាលា

Date : 2023-11-02
Facebook Twitter Google+ LinkedIn

គម្រោងកុមារកម្ពុជារីករាយ(HCC) បានរៀបចំកម្មវិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានានៅក្នុងសាលារៀនគោលដៅចំនួន៤១សាលា ដែលគាំទ្រហិរញ្ញប្បទានពីមូលនិធិគីនចាន និងផ្តល់នូវលិខិតថ្លែងអំណរគុណ ជូនដល់អង្គការម្ចាស់ជំនួយ និងដៃគូប្រតិបត្តិគម្រោងក្រោមអធិបតីភាពឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលប្រព្រឹត្តទៅនៅបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

លោក អ៊ីនពៅ សម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំបានលើកឡើងថា “ក្នុងអណត្តិថ្មីឆ្នាំសិក្សា២០២៣នេះ ក្រសួងអប់រំបានកំណត់ឱ្យខេត្តនីមួយៗជ្រើសរើសសាលាចំនួន២០ ដោយជ្រើសរើសជាសាលាគម្រូរបស់ខេត្តដោយផ្តោតលើ ៧ ចំណុចគឺ៖១.សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាសាលារៀនគម្រូ។​ ២.សាលារៀនមានស្វ័យភាពកែលម្អសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន។ ៣.សិស្សមានសមត្ថភាព និងធ្វើតេស្តស្តង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌។​ ៤.គ្រូបង្រៀនអាចប្រើប្រាស់លទ្ធភាពតេស្តដើម្បីកែលម្អការបង្រៀន និងការអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំហើយថែមទាំងអាចជួយសិស្សរៀនយឺត និងផ្តល់។ ៥.បង្កើនសកម្មភាពក្រៅម៉ោងសិក្សាដើម្បីអប់រំគុណធម៌ សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្ស។ ៦.មានការយកចិត្តទុកដាក់លើគុណភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សនុសិស្ស និងមានការចូលរួមពអាណាព្យាបាល  មាតាបិតា និងសហគមន៍ក្នុងការគាំទ្រ និងអភិវឌ្ឍសាលារៀន”។

 

លោក នេត សុឃាន់ នាយកសាលាបឋមសិក្សាឈើខ្លឹម​បានមានប្រសាសន៍ថា  “សាលារៀនមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ នេះក៏ដោយសារមានការចូលរួមពីសហគមន៍ គណកម្មការគ្រប់គ្រងសាលារៀន អាជ្ញាធរមូលដ្ឋាន ជាពិសេសទទួលបានការអន្តរាគមន៍ពីគម្រោងកុមារកម្ពុជារីករាយរបស់អង្គការខេបដែលទទួលជំនួយពីលោកតាហាតមុត ហ្គីស៊ីកេ។ គម្រោងបានជួយកសាងអគារសិក្សាមួយខ្នងស្មើនឹង២បន្ទប់ កសាងបន្ទប់ឃ្លាំងធ្វើពីដែកដាក់សម្ភារៈ ជួសជួលអគារសិក្សាចាស់ ផ្តល់សម្ភារៈសម្រាប់ការបង្រៀន និងរៀន និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់លោកគ្រូអ្នកគ្រូក្របខណ្ឌរដ្ឋ លោកគ្រូអ្នកគ្រូកិច្ចសន្យា និងនាយក ព្រមទាំងបច្ចេកទេសមួយចំនួនថែមទៀតផង។ នេះសបញ្ជាក់ឱ្យឃើញថា គម្រោងមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍសាលារៀន និងពង្រឹងសេវាអប់រំនៅតំបន់ដាច់ស្រយាល”។

 

លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា “គម្រោងកុមារកម្ពុជារីករាយបានជួសជុល និងកែលម្អអគារសិក្សាឡើងវិញមានចំនួន៤១អគារ តាំងពីឆ្នាំ២០១៧ជាឆ្នាំផ្តើមអនុវត្តគម្រោង រហូតដល់ពេលបច្ចុប្បន្ននេះ ដែលប្រតិបត្តិដោយអង្គការខេប និងសមាគមន៍គ្រួសារយើងនៅក្នុងខត្តគោលដៅចំនួន៥រួមមាន៖ ខេត្តសៀមរាប រតនគីរី​ ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ គម្រោងមានសកម្មភាពសំខាន់ៗរួមមាន៖ ការគាំទ្រសកម្មភាពមត្តេយ្យសិក្សាមួយក្នុងឃុំហាន់ជ័យ ការធ្វើទំនើបកម្មបណ្ណាល័យ ការកសាងសមត្ថភាពគ្រូកិច្ចសន្យា ការតាមដានការប្រើប្រាស់ថវិកាអភិវឌ្ឍសាលារៀន ការបញ្ចូលមុខងារអ្នកមើលថែទាំសាលារៀន ការគ្រប់គ្រងការវាយតម្លៃអំណានថ្នាក់ដំបូង(EGRA) ការពង្រឹងថ្នាក់រៀន ការគ្រប់គ្រងសាលារៀន និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាកុមារដើម្បីឆ្លើយតបតាមគោលបំណងរួមរបស់សហគមន៍         និងម្ចាស់ជំនួយដែលចង់ឃើញសាលាទាំងអស់មានសមត្ថភាពរឹងមាំ      មានម្ចាស់ការលើគ្រប់ផ្នែកគ្រប់វិស័យក្នុងការឆ្ពោះទៅរកនិរន្តរភាព”។ 

 

គម្រោងកុមារកម្ពុជារីករាយបានរៀបចំឡើងមានគោលបំណងដូចជា ១)ជួយពង្រឹងលទ្ឋភាពទទួលបានសេវាអប់រំឱ្យកាន់តែមានភាពប្រសើរឡើងនៅតំបន់គោលដៅ(ពិសេសសំដៅលើកុមារី និងកុមារងាយរងគ្រោះ)។ ២)ពង្រីកប្រសិទ្ឋិភាពបង្រៀន     និងរៀន(សង្កត់ធ្ងន់លើគុណភាពអប់រំ) សំដៅធ្វើយ៉ាងណាឱ្យមានភាពប្រសើរជានិរន្តតាមរយៈការអភិវឌ្ឍទាំងក្នុងថ្នាក់រៀន     និងក្រៅថ្នាក់រៀនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារជាពិសេសកុមាររី      និងកុមារងាយរងគ្រោះ។ ៣)ពង្រឹងសកម្មអំណាន  និងគណិតវិទ្យាថ្នាក់ដំបូងរបស់កុមារពីថ្នាក់ទី១ដល់ទី៣ឱបានប្រសើរឡើង។ ៤)កែលម្អសមត្ថភាពគ្រប់គ្រងដែគូរកម្រិតមូលដ្ឋានសាលារៀន  ដើម្បីបង្កើនលទ្ឋភាពផ្តល់សេវាអប់រំ      និងគុណភាពបង្រៀន       និងរៀនរួមទាងការផ្សព្វផ្រាយនៅតាមសហគមន៍ និងបង្កើនគុណភាពនៅកម្រិតមតេយ្យសិក្សានៅតាមសហគមន៍និងតាមសាលារៀនគោលដៅ ព្រមទាំងសកម្មភាពនម្អិតជាច្រើនទៀតដែលសម្រាប់ជាប្រយោជន៍រួមនិងឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រកំណែទម្រង់នៃវិស័យអប់រំប្រកបដោយគុណភាពនាអនាគត       ជាពិសេសនៅក្នុងយុទ្ឋសាស្រ្តបញ្ជកោណនាអាណត្តិថ្មីនេះ”។

 

លោកតា ហាតមុត ហ្គីស៊ីកេ ប្រធានមូលនិធិគីនចាន បានមានប្រសាសន៍ថា “កម្មវិធីកុមារកម្ពុជារីករាយ  (HCC) មានលក្ខណៈពិសេសត្រង់ថា កម្មវិធីមិនមានការកំណត់ក្នុងការជួយគាំទ្រទៅលើសកម្មភាពសាលារៀននោះទេ ប៉ុន្តែមានការកំណត់ទៅលើគោលការណ៍របស់អង្គការ។ គោលដៅរបស់អង្គការកុមារកម្ពុជារីករាយ ចង់ឃើញកុមាររៀនចប់បឋមសិក្សាទាំងអស់ អាចអានបាន សរសេរបាន និងអាចគណនាលេខបាន។ វាដូចជាសាមញ តែមិនងាយស្រួលក្នុងការសម្រេចនោះទេ ដូចជាប្រទេសរបស់ខ្ញុំក៏មានកុមារមួយភាគបី​ដែលមិនចេះអានអក្សរ បន្ទាប់ពីចប់កម្រិតបឋមសិក្សា។ ដើម្បីសម្រេចគោលដៅនេះបាន ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជាក្រសួង មន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡា  អាជ្ញាធរថ្នាក់ខេត្ត-ស្រុក សហគមន៍ លោកគ្រូអ្នកគ្រូ  ជាពិសេសថ្នាក់ឃុំដែលបានចូលរួមយ៉ាងសកម្មថែមទាំងផ្តល់ថវិកាសម្រាប់ចូលរួមដំណើរការអភិវឌ្ឍសាលារៀន។ លទ្ធផលដែលសម្រេចបាននាបច្ចុប្បន្ននេះ បានសបញ្ជាក់ឱ្យឃើញពីការខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ”។

         

 

 

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders