Jobs with KAPE

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការបំពាក់គ្រឿងសង្ហារិមបណ្ណាល័យ

Facebook Twitter Google+ LinkedIn

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន​ និងសហគ្រាស/សិប្បកម្មក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង “ការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជា”  នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម ទទួលការងារបំពាក់គ្រឿងសង្ហារិមបណ្ណាល័យនៅក្នុងសាលារៀនគោលដៅចំនួន ១០ ដែលមាន១០បន្ទប់ ក្នុងខេត្ត កំពង់ចាម ចំនួន៖ ០៤បន្ទប់, ខេត្ត ត្បូងឃ្មុំ ចំនួន៖ ០៣បន្ទប់ និងខេត្ត កំពង់ឆ្នាំង មាន៖ ០៣បន្ទប់។  

 

ក្រុមហ៊ុន  និងសហគ្រាស/សិប្បកម្ម  ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា៖  ក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម  ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម មានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​ 

 

ក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម  ដែលមានចំណាប់អារម្មណ៍សូមធ្វើការទាក់ទងមកអង្គការ  សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦  ម៉ោង​៥:០០នាទីល្ងាចជាកំហិត តាមរយៈសារអេឡិចត្រូនិច (អ៊ីមែលជូនភ្ជាប់) ព្រមទាំងចម្លងជូន (CC) មកអ្នកពាក់ព័ន្ធទាំងអស់។ 

 

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) នឹងធ្វើការប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃតាមរយៈអនឡាញ ដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទីព្រឹក ចំពោះតំណរភ្ជាប់សម្រាប់ធ្វើអនឡាញ យើងខ្ញុំនឹងផ្ញើតាមអ៊ីមែល ឬតេឡេក្រាម។

 

ក្រោយពីការប្រជុំតម្រង់ទិសរួច ក្រុមហ៊ុននិងសហគ្រាស/សិប្បកម្ម ទាំងអស់ត្រូវរៀបចំឯកសារសម្រង់តម្លៃនៃការបំពាក់គ្រឿងសង្ហារិមបណ្ណាល័យចំនួន៖ ១០បន្ទប់នោះជាប្រាក់រៀលដោយមានការបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០%ផងដែរ។  

 

ចំពោះការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ដែលមានអាសយដ្ឋាននៅការិយាល័យកណ្តាល ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម (ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម)។

 

បញ្ជាក់៖ 

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖  

ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )

អាសយដ្ឋាន           ៖        ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម

ឈ្មោះ                    ៖        លោក ឈួន សារ៉ាន         ប្រធានរដ្ឋបាល និងធនធានមនុស្ស

                            ៖        លោក ទុំ     ទីតូណា       ប្រធានគម្រោង

                            ៖        លោក  ម៉ៃ   សារិទ្ធិ          ប្រធានសម្របសម្រួលគម្រោង

ទូរសព្ទ                  ៖        ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧

អ៊ីមែល (To)          ៖        saran@kapekh.org

 ចម្លងជូន (CC)       ៖        vanna@kapekh.org​​,  sambath@kapekh.org​,  titona@kapekh.org,  

​​​​​​​​​​​​​​​​​​​​​​​ sarith@kapekh.org, than.sreyvy@kapekh.org, veasna@kapekh.org

                       

សូមពិនិត្យមើលឯកសារក្នុងការដេញថ្លៃ 

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders