Jobs with KAPE
សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា
ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា, សាលប្រជុំ, បំពាក់កៅអីសាលប្រជុំ និងគ្រឿងសង្ហារឹម នៅតាមសាលារៀនគោលដៅនានាសម្រាប់គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន, អ្នកម៉ៅការសាងសង់និងអាជីវករ ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន, អ្នកម៉ៅការ និងអាជីវករ ដើម្បីជួសជុល (អាគារសិក្សា, សាលប្រជុំ, បំពាក់កៅអីសាលប្រជុំ និងគ្រឿងសង្ហារឹម តុ ទូរ ក្ដារហ្វមេការ) នៅតាមសាលារៀនគោលដៅនានា មានដូចជា៖ (ជួលជុលសាលប្រជុំ និងបំពាក់កៅអីសាលប្រជុំ នៅសាលាបឋមសិក្សា ព្រះរាជអគ្គមហេសី ក្នុងស្រុក ឧត្តុង ខេត្ត កំពង់ស្ពឺ), (ជួលជុលអាគារសិក្សា, សាលប្រជុំ, បំពាក់កៅអីសាលប្រជុំ និងគ្រឿងសង្ហារឹម តុ ទូរ ក្ដារហ្វមេការ នៅវិទ្យាល័យ គោកព្រីង ក្នុងស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង) សម្រាប់ឆ្នាំសិក្សា២០២៣។
ក្រុមហ៊ុន, អ្នកម៉ៅការសាងសង់ និងអាជីវករ ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ ឬអាជីវករ ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុន, អ្នកម៉ៅការសាងសង់ និងអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បីសាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៥:០០នាទីល្ងាច ជាកំហិត តាមរយៈសារអេឡិចត្រូនិច (អ៊ីមែលជូនភ្ជាប់) ព្រមទាំងចម្លងជូន (CC) មកអ្នកពាក់ព័ន្ធទាំងអស់។
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា និងធ្វើការប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃតាមរយៈអនឡាញ (Zoom Meet) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ព្រឹក។
បញ្ជាក់៖
- ការទទួលឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទីល្ងាចជាកំហិត តាមរយៈសារអេលិចត្រូនិច (អ៊ីម៉ែលជូនភ្ជាប់) ព្រមទាំងចម្លងជូន (CC) មកអ្នកពាក់ព័ន្ធទាំងអស់។
- ប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃតាមរយៈអនឡាញ (Zoom Meet) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី ព្រឹក។
- រាល់ឯកសារសម្រង់តម្លៃ (ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០%) និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ ឬអាជីវករ នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យគម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ចាប់ពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥:០០នាទីល្ងាច ដែលមានអាសយដ្ឋានស្ថិតនៅក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ ហើយមិនអនុញ្ញាតឱ្យដាក់មកតាមរយៈសារអេឡិចត្រូនិច(អ៊ីមែល) បានជាដាច់ខាត។
- រាល់ឯកសារសម្រង់តម្លៃនិងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរបស់អង្គការ ខេប ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់។
- ការប្រជុំបើកកញ្ចប់ដេញថ្លៃធ្វើដោយផ្ទាល់នៅសាលប្រជុំ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ (សាលារៀនជំនាន់ថ្មី) ចំណែកកាលបរិចេ្ឆទនៃការបើកកញ្ចប់ដេញថ្លៃ អង្គការនិងជម្រាបជូនព័ត៌មាននៅពេលប្រជុំតម្រង់ទិសក្រុមហ៊ុន, អ្នកម៉ៅការសាងសង់ និងអាជីវករ តែម្តង។
- អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវអញ្ជើញមកចូលរួមប្រជុំស្ដាប់ការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកដេញថ្លៃណាដែលមិនបានចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃទាន់ពេលវេលា ឬក៏អវត្តមានក្នុង (រយៈពេល ១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
- ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ ដែលជាអ្នកមកតំណាងក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ឬម្ចាស់អ្នកម៉ៅការសាងសង់ ឬម្ចាស់អាជីវកម្ម។
- យើងខ្ញុំសូមរក្សាសិទ្ទិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបើកសម្រង់តម្លៃ ប្រសិនបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុនដែលបានផ្ញើឯកសារដេញថ្លៃមក។
- រាល់ឯកសារដែលដាក់មកហើយ គណៈកម្មការយើងខ្ញុំមិនប្រគល់ជូនត្រឡប់ទៅវិញទេ។
ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )
អាស័យដ្ឋាន ៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម
ឈ្មោះ ៖ ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
ទូរស័ព្ទ ៖ ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤
អ៊ីមែល ៖ saran@kapekh.org
ចម្លងជូន ៖ vanna@kapekh.org, huon@kapekh.org, sambath@kapekh.org, run@kapekh.org sinak.pha@kapekh.org, soria@kapekh.org, ladet@kapekh.org,
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders