Jobs with KAPE

ដំណឹងជ្រើសរើស គ្រូបង្រៀនមុខវិជ្ជាភាសាបារាំងដែលមានសមត្ថភាពខ្ពស់

Facebook Twitter Google+ LinkedIn

កម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើសគ្រូបង្រៀនមុខវិជ្ជាភាសាបារាំងដែលមានសមត្ថភាពខ្ពស់

 

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ​ក្រោមជំនួយហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្ត​កម្មវិធី​សាលារៀនជំនាន់ថ្មីនៅ​វិទ្យាល័យ ព្រែកលៀប វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ, វិទ្យាល័យ ហ៊ុន សែន  កំពង់​ចាម វិទ្យាល័យ    ហ៊ុន សែន ពាមជីកង ខេត្ត កំពង់ចាម, វិទ្យាល័យ​ ​​គោកព្រីង ខេត្ត ស្វាយរៀង, វិទ្យា​ល័យ សម្តេចអគ្គ​មហាធម្ម​ពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្ត កណ្តាល និងសាលាបឋមសិក្សាចំនួន០៤ផ្សេងទៀត។ កម្មវិធីសាលារៀនជំនាន់ថ្មីគឺជាផ្នែកមួយនៃកម្មវិធី​កំណែ​ទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា  ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាល​កិច្ចល្អ​នៅក្នុងវិស័យអប់រំ។ ថ្មីៗនេះ​កម្ម​វិធីបានពង្រីកវិសាលភាពរបស់​ខ្លួនហើយ​បាន​រៀបចំ​បង្កើត​ឱ្យ​មាន​សាលា​រៀនជំនាន់ថ្មីពីរ បន្ថែមទៀតគឺ អនុវិទ្យាល័យ អារញ្ញរង្សី ខេត្ត សៀមរាប និងវិទ្យាល័យ ព្រះអង្គឌួង ​ខេត្ត ព្រៃវែង។ ស្របពេលដែលប្រទេស កំពុងអភិវឌ្ឍន៍រាជរដ្ឋាភិបាលបានកំណត់ និងត្រូវដាក់បញ្ចូលកម្មវិធីសិក្សា​ភាសាបារាំងទៅក្នុង​កម្មវិធីសិក្សា​ចំណេះទូទៅ ទូទាំងប្រទេស ​ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើសលោកគ្រូ-អ្នកគ្រូ ​ និងជាគ្រូបង្រៀនដែលកំពុងបង្រៀន (តែងតាំងស៊ប់) និងគ្រូដែលទើបបញ្ចប់វគ្គបណ្ដុះ​បណ្ដាល​ពីវិទ្យាស្ថាន​ជាតិអប់រំ​ (NIE) និងវិទ្យាស្ថានគរុកោសល្យ  ដែលមានសមត្ថភាព​ខ្ពស់​សម្រាប់មុខវិជ្ជា និងតាមសាលារៀន​ដូចខាង​ក្រោម៖

 

ល.រ

ឈ្មោះសាលារៀន

មុខវិជ្ជាជ្រើសរើស

ចំនួនជ្រើសរើស

រាជធានី/ខេត្ត

វិទ្យាល័យ ព្រះអង្គឌួង

ភាសាបារាំង

១នាក់

ព្រៃវែង

អនុវិទ្យាល័យ អារញ្ញរង្សី

ភាសាបារាំង

១នាក់

សៀមរាប

វិទ្យាល័យ ហ៊ុន សែន ពាមជីកង

ភាសាបារាំង

១នាក់

កំពង់ចាម

វិទ្យាល័យ ព្រែកលៀប

ភាសាបារាំង

១នាក់

ភ្នំពេញ

វិទ្យាល័យ គោកព្រីង

ភាសាបារាំង

១នាក់

ស្វាយរៀង

វិទ្យាល័យ ព្រែកអញ្ចាញ

ភាសាបារាំង

១នាក់

កណ្តាល

វិទ្យាល័យ ហ៊ុន សែន កំពង់ចាម

ភាសាបារាំង

១នាក់

កំពង់ចាម

វិទ្យាល័យ ព្រះស៊ីសុវត្ថិ

ភាសាបារាំង

១នាក់

ភ្នំពេញ

វិទ្យាល័យ ព្រះយុគន្ធរ

ភាសាបារាំង

១នាក់

ភ្នំពេញ

១០

សាលាបឋមសិក្សា ស្វាយព្រហូត

ភាសាបារាំង

១នាក់

ស្វាយរៀង

១១

សាលាបឋមសិក្សា ព្រះរាជអគ្គមហេសី

ភាសាបារាំង

២នាក់

កំពង់ស្ពឺ

១២

សាលាបឋមសិក្សា អង្គរបាន

ភាសាបារាំង

១នាក់

កំពង់ចាម

១៣

សាលាបឋមសិក្សា អនុវត្តន៍ ហ៊ុនសែន

ភាសាបារាំង

១នាក់

កំពង់ចាម

សរុបរួម៖

                               ១៤នាក់

 

 

១. តួនាទី និងភារកិច្ចរបស់គ្រូបង្រៀន៖

លក្ខណៈសម្បតិ្ត៖

  • ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។
  • ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំនិងវិទ្យាស្ថានគរុកោសល្យត្រូវបានលើកទឹកចិត្ត
  • ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរ​ក្នុងការពង្រឹងសមត្ថភាព​ ​ស្របតាមគន្លងអាជីព​គ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះ​ដឹង​ក្នុងការ​ដោះ​ស្រាយបញ្ហា និងការស្រាវជ្រាវតាមប្រព័ន្ធ ICT។
  • មានភាពច្នៃប្រឌិត បង្កើតថ្មី រៀបចំក្លឹបសិក្សា និងការងារគម្រោង។

ឱកាស និងអត្ថប្រយោជន៍៖

  • គ្រូដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
  • ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យ​បង្រៀន​ថ្មីៗស្រប​តាម​គោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
  • ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាននិងតម្រូវការអប់រំស្របតាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
  • ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សដែលមានស្រាប់​ក្នុងកំឡុង​ពេលធ្វើ​ការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យ​លើ​ទំហំការងារបន្ថែម។
  • មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រ    កម្ពុជា និងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេស។

លក្ខន្ដិកៈ៖

  • គ្រូដែលជ្រើសរើសនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនកួរឯកជនចំពោះសិស្សរបស់ខ្លួនឡើយ ទោះជា​ក្នុង​រូបភាពណាក៏ដោយ។
  • ត្រូវបំពេញការងារក្នុងការបង្រៀនយ៉ាងតិច ២០ម៉ោងក្នុងមួយសប្ដាហ៍។
  • មិនអនុញាតឱ្យលក់សំណៅឯកសារផ្សេងៗដល់សិស្ស។
  • គ្រូទាំងអស់នឹងត្រូវវាយតម្លៃដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីជារៀងរាល់ឆ្នាំ ដើម្បីបន្ដកិច្ចសន្យានៅឆ្នាំបន្ដបន្ទាប់។
  • មានគំនិតផ្តួចផ្តើមក្នុងការច្នៃប្រឌិត និងបង្កើតថ្មី។

បេក្ខជនស័ក្តសមជាអ្នកធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិនវិជ្ជាជីវៈពិត​ប្រាកដ​ រួសរាយរាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។

 

បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មក​លោក​ ប៊ាន​ ចាន់នី អ្នកសម្របសម្រួលផ្នែកមធ្យមសិក្សាកម្មវិធីសាលា​រៀនជំនាន់ថ្មី ការិយាល័យ​សាលារៀនជំនាន់ថ្មី វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ឬតាមរយៈសារអេឡិច​ត្រូនិក channy.bean@kapekh.org ឬទំនាក់ទំនងតាមលេខទូរសព្ទ៖

 

0៩៦ ៣១​៣៦ ៨៦៦  លើសពីនេះទៀត​បេក្ខ​ជន​​​ក៏អាចយកប្រវត្តិរូបសង្ខេបរបស់ខ្លួនដាក់នៅរដ្ឋបាលសាលារៀនដែលខ្លួនចង់ចូលបម្រើការងារក្នុងអង្គភាពនោះក៏បាន។

  1. កាលបរិច្ឆេទនៃការទទួលពាក្យ៖     ​​​          ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២
  2. កាលបរិច្ឆេទនៃការឈប់ទទួលពាក្យ៖        ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២វេលាម៉ោង៥ល្ងាច។​

 

  1. បញ្ជាក់៖ បេក្ខជនសូមទាញយកពាក្យស្នើសុំ៖  http://bit.ly/teacherapplicationform

 

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders