News & Events
សិក្ខាសាលាមួយពី ការឆ្លុះបញ្ចាំងគ្រូប្រឹក្សាគរុកោសល្យ
Date : 2024-02-28កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមួយស្តីពី ការឆ្លុះបញ្ចាំងគ្រូប្រឹក្សាគរុកោសល្យ ដើម្បីលើកកម្ពស់ជំនាញ ចំណេះដឹង និងតម្រង់ទិសឧបករណ៍វាយតម្លៃរបស់គ្រូប្រឹក្សាគរុកោសល្យ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម។
សិក្ខាសាលានេះមានគោលបំណង៖
- ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធប្រឹក្សាគរុកោសល្យក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី
- កំណត់បញ្ហាប្រឈម និងរកដំណោះស្រាយ
- កំណត់ផែនការសកម្មភាពបន្ទាប់សម្រាប់គាំទ្រសកម្មភាពប្រឹក្សាគរុកោសល្យ
- ឆ្លុះបញ្ចាំងអំពីតួនាទី និងការទទួលខុសត្រូវរបស់គ្រូប្រឹក្សាគរុកោលស្យ
- បង្ហាញអំពីឧបករណ៍វាយតម្លៃប្រចាំឆ្នាំសម្រាប់គ្រូប្រឹក្សាគរុកោសល្យ
សិក្ខាកាមទទួលបានចំណេះដឹងថ្មីៗបន្ថែមជាច្រើនរួមមាន៖
-ការវិភាគ SWOT ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ន និងកំណត់សកម្មភាពដែលត្រូវកែលម្អ
• សរសេរគោលដៅ SMART ដើម្បីកំណត់ និងរៀបចំផែនការសកម្មភាពពង្រឹងប្រព័ន្ធប្រឹក្សាគរុកោសល្យ
• គ្រូប្រឹក្សាគរុកោសល្យ ដូចជាការផ្តល់ការណែនាំ ការគាំទ្រ មតិកែលម្អ និងការបណ្ដុះគំនិតដល់គ្រូបង្រៀន
• សំណួរ-ចម្លើយដើម្បីចែករំលែកមតិ និងទស្សនៈយល់ឃើញរបស់បុគ្គលម្នាក់ៗ
សិក្ខាសាលាក៏បានណែនាំផងដែរនូវឧបករណ៍វាយតម្លៃប្រចាំឆ្នាំសម្រាប់គ្រូប្រឹក្សាគរុកោសល្យ ដែលជាឧបករណ៍តម្រង់ទៅរកការធ្វើសកម្មភាពផ្ទាល់ ជាជាងការវិនិច្ឆ័យ ដើម្បីជាព័ត៌មានសម្រាប់គ្រូប្រឹក្សាគរុកោសល្យកែលម្អការងាររបស់ខ្លួន។ ឧបករណ៍វាយតម្លៃនេះមានគោលបំណងដូចខាងក្រោម៖
• ផ្ដល់អនុសាសន៍សម្រាប់ការអនុវត្តការងារ
• កំណត់តម្រូវការបណ្តុះបណ្តាលបន្ថែម
• កំណត់ឡើងវិញនូវបេសកកម្ម និងការកែសម្រួលបន្ទុកការងាររបស់គ្រូប្រឹក្សាគរុកោសល្យ
• ប្រមូលមតិយោបល់ពីគ្រូបង្រៀនដែលបានទទួលការគាំទ្រពីប្រព័ន្ធប្រឹក្សាគរុកោសល្យ
ឧបករណ៍វាយតម្លៃគឺផ្អែកលើការវាយតម្លៃ 360° ដែលក្នុងនោះនាយកសាលា ឬនាយករងគ្រប់គ្រងការវាយតម្លៃនេះ និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយគ្រូប្រឹក្សាគរុកោសល្យ។ គ្រូប្រឹក្សាគរុកោសល្យក៏ត្រូវបានលើកទឹកចិត្តឱ្យទទួលយកមតិកែលម្អពីគ្រូបង្រៀន គ្រូប្រឹក្សាគរុកោសល្យផ្សេងទៀត នាយកសាលា និងបណ្ណារក្សជាដើម។ល។ គោលបំណងនៃឧបករណ៍វាយតម្លៃគឺមិនមែនដើម្បីដាក់ពិន្ទុគ្រូប្រឹក្សាគរុកោសល្យនោះទេ ប៉ុន្តែដើម្បីកែលម្អភាពពាក់ព័ន្ធ និងគុណភាពនៃការងាររបស់ពួកគេ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders